ស្ងាត់ៗ Kylie Jenner កំពុងពពោះកូនទី២ជាមួយ Travis Scott យ៉ាងភ្ញាក់ផ្អើល

  • 2021-09-08 06:42:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារាម៉ូដែលវ័យ២៤ឆ្នាំរបស់សហរដ្ឋអាមេរិក Kylie Jenner ធ្វើឱ្យអ្នកគាំទ្រភ្ញាក់ផ្អើលយ៉ាងខ្លាំងក្រោយ នាងទម្លាយវីដេអូខ្លីមួយលើ Instagram ដែលបង្ហាញថានាងកំពុងមានផ្ទៃពោះកូនទី៣ ជាមួយតារារ៉េប ល្បីឈ្មោះ Travis Scott

ដំណឹងនេះបែកធ្លាយបន្ទាប់ Kylie Jenner បានបង្ហោះវីដេអូលើ Instagram ប្រកាសក្ដែងៗជា ផ្លូវការដោយចែករំលែកវីដេអូខ្លីមួយដែលបង្ហាញពីប្រដាប់តេស្ដវិជ្ជមានដែលបញ្ជាក់ថានាងកំពុង ពពោះកូនទី២បន្ទាប់ពី Stormi

យ៉ាងណាមិញកាលពីនៅចុងខែសីហា ក៏ធ្លាប់លេចឡើងនូវពាក្យចចាមអារ៉ាម បានចាប់ផ្តើមកើតឡើង ម្ដងដែរ ដោយឡែកទើបតែថ្មីៗនេះ Kylie ខ្លួនឯងបានចូលខ្លួនស្រាយបញ្ជាក់ពីពាក្យចចាមអារាម ជាមួយនឹងវីដេអូ Instagram ដ៏ភ្ញាក់ផ្អើលដែលបង្ហាញថានាងពិតជាកំពុងស្ថិតក្នុង ដំណាក់កាល ពពោះដំបូងៗ៕

ប្រភព៖ Cosmopolitan   អត្ថបទ៖ Pav SreyPich

អត្ថបទពេញនិយម