ខ្សែការពារ Anderson ដាច់សរសៃ ALC បែកទ្រនាប់ឆ្អឹងជង្គង់ Meniscus ខាងស្ដាំ

  • 2021-09-13 10:17:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កីឡាករ Anderson Zogbe បានអវត្តមានក្នុងការប្រកួតបឹងកេតចាញ់វិសាខាចាស់ដៃ ១-៥ កាលពីថ្ងៃសៅរ៍ទី១១ ខែកញ្ញាថ្មីៗនេះ ហើយបើតាមការឱ្យដឹងពីផេកផ្លូវការរបស់បឹងកេតនៅ​ថ្ងៃ​នេះ​ Anderson បាន​រងរបួសត្រូវសម្រាកព្យាបាលពី៦ ទៅ ៨ខែ។

ផេកបឹងកេតបានឱ្យ​ដឹង​ថា ៖«ខ្សែការពារកណ្ដាល Anderson Zogbe របស់យើងបានរងរបួសធ្ងន់ធ្ងរអំឡុងពេលហ្វឹកហាត់ ដោយដាច់សរសៃរជង្គង់ ACL ( Anterior Cruciate Ligament) និងបែកទ្រនាប់ឆ្អឹង (Meniscus) ជង្គង់ខាងស្តាំ។ ដូចនេះរូបគេនឹងត្រូវអវត្តមានពីទីលានរយ:ពេលយូរដោយត្រូវធ្វើការវះកាត់ និង សំរាករយៈពេលចម្លោះពី ៦ ដល់ ៨ខែ។ នេះបើតាមការបញ្ជាក់ឱ្យដឹងពីក្រុមគ្រូពេទ្យរបស់យើងនៅថ្ងៃនេះ»។

ក្រោយរងរបួសបឹងកេតបានប្ដូរខ្សែបម្រើជប៉ុន Mizuno មកលេងតំណែងអតីត​កីឡាករ​ណាហ្គាវើលដ៍ Anderson។ យ៉ាងណាក្រុមភ្ញៀវវិសាខាធ្វើបានល្អជាង ដោយលុតម្ចាស់ក្រុមម្ចាស់ផ្ទះ ៥-១ បន្តឈរកំពូល​តារាងសម្រាប់ជុំទី១នេះ។ ជុំទី២ក្រុមទាំងពីរនឹងជួបគ្នាម្ដងទៀត ចាំមើលថាតើបឹងកេតអាចសងសឹកគំនុំ​ចាស់​បានដែរឬក៏យ៉ាងណា៕

អត្ថបទ៖ អ៊ុំ សុភក្តិ

អត្ថបទពេញនិយម