Nicki Minaj ជ្រើសមិនចូលរួមកម្មវិធី Met Gala ឆ្នាំ ២០២១ ដោយសារមិនទាន់ចាក់វ៉ាក់សាំងប្រឆាំងកូវីដ
- អង្គារ, 14 កញ្ញា 2021 03:04
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Nicki Minaj ជ្រើសមិនចូលរួមកម្មវិធី Met Gala ឆ្នាំ ២០២១ ដោយសារមិនទាន់ចាក់វ៉ាក់សាំងប្រឆាំងកូវីដ
ចន្លោះមិនឃើញ
Nicki Minaj តារាចម្រៀងរ៉េបដ៏ល្បីលំដាប់ថ្នាក់ពិភពលោក ជ្រើសយកការមិនចូលរួមកម្មវិធី Met Gala ឆ្នាំ ២០២១ នៅយប់ថ្ងៃច័ន្ទ ទី ១៣ ក្នុងក្រុង New York ដោយសារតែតម្រូវការចាក់វ៉ាក់សាំង។
លើបណ្ដាញសង្គម Twitter នាងបានបង្ហោះ Post ជាបន្តបន្ទាប់ស្របពេលកម្មវិធីចាប់ផ្ដើមឡើង ប៉ុន្តែសម្រាប់តារាស្រីរូបនេះ មិនអាចចូលរួមបានទេ ដោយសារតែនាងមិនទាន់បានចាក់វ៉ាក់សាំង។
នាងបានសរសេរថា៖ «ពួកគេចង់ឲ្យអ្នកចាក់វ៉ាក់សាំងសម្រាប់កម្មវិធី Met។ បើខ្ញុំចាក់វ៉ាក់សាំង នោះមិនមែនបានន័យថា ខ្ញុំចាក់ដើម្បីតែចង់ចូលរួមកម្មវិធី Met ទេ គឺខ្ញុំនឹងចាក់ នៅពេលណាដែលខ្ញុំស្រាវជ្រាវបានចប់សព្វគ្រប់ ហើយពេលនេះខ្ញុំកំពុងសិក្សាពីវា។ ក្នុងពេលនេះដែរ សូមឲ្យអ្នកទាំងអស់គ្នាមានសុវត្ថិភាព។ ពាក់ម៉ាសខ្សែ ២ឲ្យជាប់នឹងក្បាល និងមុខរបស់អ្នក! កុំឲ្យរលុងពេក»។
លើ Twitter ដដែល Nicki បាននិយាយថា នាងកំពុងរង់ចាំទទួលយកការចាក់វ៉ាក់សាំង សម្រាប់ពេលនេះ ហើយនាងពិតជាគាំទ្រចំពោះអ្នកដែលជ្រើសយកការចាក់វ៉ាក់សាំង សម្រាប់នាងទោះជាយ៉ាងណាក៏នឹងត្រូវចាក់វ៉ាក់សាំងដែរ។ ជាមួយគ្នានោះ នាងក៏បានលើកទឹកចិត្តឲ្យគ្រប់គ្នានាំគ្នាទទួលយកការចាក់វ៉ាក់សាំងទាំងអស់គ្នា ព្រោះត្រូវរកស៊ីចិញ្ចឹមគ្រួសារ ដូច្នេះនេះជាមធ្យោបាយដ៏ល្អបំផុតក្នុងការការពារសុវត្ថិភាព៕