រឿងធំហើយ! ជនជាតិវៀតណាមម្នាក់តេស្តឃើញវិជ្ជមាន ហើយរត់ពីកន្លែងយកសំណាក មិនដឹងទៅដល់ណាខ្លះ

  • 2021-09-17 04:50:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមការងារស្រាវជ្រាវ និងស្វែងរកអ្នកប៉ះពាល់អ្នកជំងឺកូវីដ-១៩ ខេត្តស្វាយរៀង នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២១នេះ បានជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ស្ដីពី ករណីជនជាតិវៀតណាមបានរត់គេចពីកន្លែងយកវត្ថុវិភាគសំណាកក្រោយពីតេស្តបានរកឃើញវិជ្ជមានមេរោគកូវីដ១៩ បច្ចុប្បន្នក្រុមការងារ និង អាជ្ញាពាក់ព័ន្ធបានស្រាវជ្រាវរកឃើញហើយ និងរៀបចំអនុវត្តតាមច្បាប់ដែលបានកំណត់។

សូមបញ្ជាក់ថា បុរសម្នាក់ ឈ្មោះ Trinh Phat Dat ជាជនជាតិវៀតណាម អាយុ ១៩ឆ្នាំ ក្រោយពីតេស្តបានរកឃើញវិជ្ជមានមេរោគកូវីដ១៩ ហើយបានរត់គេចពីកន្លែងយកវត្ថុវិភាគសំណាក ទីតាំងនៅយានដ្ឋាន MR.SO នៅវេលាម៉ោង ២០:៣០នាទី ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២១ ៕

អត្ថបទដោយ​ ៖ ស៊ូ​ អីន

អត្ថបទថ្មី