សាលី ​អ៊ូមើត​ ទៅ​ហាត់​ពង្រឹង​សមត្ថភាព​នៅ​អាល្លឺម៉ង់​

  • 2021-09-21 00:13:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ម្ចាស់​មេដាយ​មាស​កីឡា​អាស៊ី​ របស់​កម្ពុជា​ សាលី អ៊ូមើត​ បាន​ចេញ​ទៅ​ហ្វឹកហាត់​នៅ​ប្រទេស​អាល្លឺម៉ង់​ ដើម្បី​ពង្រឹង​សមត្ថភាព​បន្ថែម​ជា​ពិសេស​ត្រៀម​ស៊ីហ្គេម។​

ការ​ចេញដំណើររបស់ក្រុមម៉ូតូទឹក(រូបភាព សាលី អ៊ូមើត)

នេះ​បើ​តាម​ការ​បង្ហោះ​លើ​ហ្វេសបុក​ផេក​ សាលី អ៊ូមើត​ គឺ​រូប​គេ​បាន​ចាក់ចេញ​ពី​កម្ពុជា​តាំង​ពី​ថ្ងៃ​ទី១៨​ ខែ​កញ្ញា​ ២០២១​ មក​ម្ល៉េះ​ទៅ​ប្រទេស​អាល្លឺម៉ង់​ ដើម្បី​ហ្វឹកហាត់។​ ការ​ទៅ​ប្រទេស​អាល្លឺម៉ង់​នេះ​មិនមែន​ជា​លើក​ទី១​នោះ​ទេ​សម្រាប់​ សាលី អ៊ូមើត​ និង​ ម៉ឺន​ មូស្តាន។​

ការ​ចេញ​ទៅ​ហ្វឹកហាត់​នេះ​ដែរ​គឺ​ដើម្បី​ពង្រឹង​សមត្ថភាព​បន្ថែម​ត្រៀមការ​ប្រកួត​នៅ​ពេល​ខាង​មុខ​នេះ​ដូច​ជា​ពេល​កម្ពុជា​ ធ្វើ​ម្ចាស់​ស៊ីហ្គេម​ ២០២៣​ ជា​ដើម​ផង​ដែរ។​ រំលឹក​ដែរ​ថា​ប្រភេទ​កីឡា​ម៉ូតូទឹក​ (Jet Ski)​ ជា​កីឡា​សក្ដានុពល​របស់​កម្ពុជា​ និង​ធ្លាប់​ឈ្នះ​មេដាយ​មាស​ និង​មេដាយ​សំរឹទ្ធ​ នៅ​ព្រឹត្តិការណ៍​កីឡា​អាស៊ី​ ឯ​ឥណ្ឌូណេស៊ី៕​

(រូបភាព សាលី អ៊ូមើត)

អត្ថបទ៖ នួន ស៊ីណា​

អត្ថបទថ្មី