តារា K-Pop គ្រងតំណែងកំពូលទាំង ៧ ជាសេដ្ឋីនីក្ដោបទ្រព្យសរុបច្រើនជាងគេប្រចាំវិស័យ

  • 2021-09-21 01:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បណ្ដាញផ្សព្វផ្សាយព័ត៌មាន​កូរ៉េ The Guru បាន​លើកឈ្មោះ​តារា​ K-Pop នារីៗ​ រូប ថាជាអ្នក​មាន​ជាងគេ​ប្រចាំ​វិស័យ នាពេល​ចបច្ចុប្បន្ននេះ។ ចង់ដឹងទេ ថា​ជា​អ្នកណា​ខ្លះ?

៧. Lisa (BLACKPINK)

អាច​និយាយ​បាន​ថា​ Lisa គឺជាសមាជិកដែល​មាន​ជាងគេ​ប្រចាំ​ក្រុម ដោយសារកេរ្តិ៍ឈ្មោះនាង​សុសសាយខ្លាំងពេញ​តំបន់​អាស៊ី ហើយថែម​ទាំងជាតារានាំមុខរបស់​ Brand ល្បី​លំដាប់ពិភពលោកមាន​ MAC, Celine​​ និង Bulgari ជា​ដើម។ ការងារ​សិល្បៈមិនថាជាមួយនឹង​ Brand ធំៗ មិនថា​ការងារ​ក្នុងវិស័យ K-Pop ធ្វើឲ្យនាងមមាញឹក​ខ្លាំង​ណាស់ ហេតុនេះ​វា​ក៏ជា​ឱកាស​សម្រាប់នាង​ក្នុងការ​បង្កើនចំណូលកាន់តែច្រើន ហើយបើ​តាម​ព័ត៌មាន​ចុះផ្សាយ Lisa គឺជា​ម្ចាស់​ទ្រព្យតម្លៃ ១៤លានដុល្លារ

៦. YoonA (Girls’ Generation)

ចំណែកសមាជិក Girls’ Generation ក៏មិនធម្មតាដែរ ដោយនាង​មាន​សមត្ថភាព​រក​ចំណូល​បាន​យ៉ាង​ច្រើនពីអាជីពសិល្បៈ និងត្រូវប៉ាន់ហូរហែ ដោយជាប់កុងត្រាផ្សាយពាណិជ្ជកម្មឲ្យក្រុមហ៊ុនលើសពី ៤០ទៅទៀត។ ដោយឡែក​​បើតាម​ការប៉ាន់ស្មាន ចំណូលសរុបរបស់នាង​គិតត្រឹមឆ្នាំ ២០២១នេះ មាន​រហូតទៅដល់ ២០លានដុល្លារ

៥. Suzy

នេះគឺជា​តារាសម្ដែង ដែល​បាន​វិវត្តខ្លួនពីតារា K-Pop ដែល​សាង​កេរ្តិ៍ឈ្មោះ​ល្បីល្បាញ​គួរសរសើរ រហូតទាក់ចិត្ត Brand ល្បីៗ​ជ្រើសយកនាងជាតារាតំណាង និងទូតសុឆន្ទៈរបស់ពួកគេ។ នៅឆ្នាំនេះ បើ​តាម​ការ​ប៉ាន់ស្មាន Suzy មាន​ទ្រព្យសរុបទាំងអស់ ២៥លានដុល្លារ

៤. BoA

តារាទោល​យិនស៊ិនរបស់ SM រូបនេះ​ឈានជើងចូលសិល្បៈតាំង​ពីឆ្នាំ ២០០០ ដោយបង្កើនថាមពល​ និង​ប្រជាប្រិយភាព​មិនធម្មតា​ឡើយ​លើវិថីប្រកួត​ប្រជែង​មួយនេះ។ នាង​ត្រូវ​គ្រប់គ្នា​ឲ្យងារថា​ជា «Queen Of K-Pop» ទៀតផង ដោយសារភាព​អស្ចារ្យ​ដែល​បាន​បង្ហាញ​កន្លងមកយូរឆ្នាំមកនេះ ហើយនាង​ក៏ជា​ម្ចាស់ទ្រព្យចំនួន ២៥លានដុល្លារដែរ។

៣. Sandara Park

អតីតសមាជិក 2NE1 រូបនេះ នៅ​តែ​បន្តអាជីពជា​តារាទោល​ដដែលទល់ពេល​នេះ ហើយបច្ចុប្បន្ន​បនាងគឺ​ជាតារារួមផលិតកម្មជាមួយនឹង​ BamBam (GOT7) ផងដែរ។ ការងារ​របស់នាង​មាន​ច្រើន​តាំងពីជា​តារារបស់ Brand ល្បីៗ ការងារសម្ដែង​រឿង និងការបង្ហាញមុខ​ក្នុងកម្មវិធីជា​ច្រើន។ ការងារ​ច្រើន​មុខ​ទាំងនេះ បាន​ធ្វើឲ្យ Dara អាច​សន្សំ​ទ្រព្យបាន​ចំនួន ៣០លានដុល្លារឯណោះ។

២. Lee Hyori

នេះគឺតារាស្រី​ដែល​បាន​ចេញ​មុខ​ដំបូង​លើសិល្បៈក្នុងនាម​ជា​សមាជិក​ក្រុម Fin.K.L។ កាល​ពីឆ្នាំ ២០០៦ នាង​ក៏បាន​ក្លាយជា​តារាស្រី​ដែល​រកចំណូល​បាន​ច្រើនជាងគេ​ប្រចាំ​វិស័យ។ បើ​ងាក​មក​ទ្រព្យសរុបរបស់នាង​វិញ គឺតាម​កាប៉ាន់ស្មាន កើនឡើងដល់ខ្ទង់ ៣០ ទៅ៤០លានដុល្លារហើយ។

១. IU

នេះជា​តារា​ស្រី​ដែល​ស្ថិតនៅកំពូលតារាង និង​ក៏ជាម្ចាស់ទ្រព្យចំនួនចន្លោះពី ៣១ ទៅ ៤៥លានដុល្លារដែរ។ ចំណូល​ដែល​សន្សំ​បាន​មក​ភាគ​ច្រើន គឺ​កើតចេញពីការ​ធ្វើបទ​ចម្រៀង ហើយតាំង​ពី​ចូលសិល្បៈមក​បទ​ចម្រៀងដែល​នាង​បាន​សរសេរខ្លួន​ឯង​ផ្ទាល់​មាន​ចំនួន ៥០បទ​ហើយ។

ទ្រព្យមួយភាគ​ទៀត គឺ​បាន​មក​ពីការងារ​សម្ដែង​រឿង ហើយចំណែក​រឿង​ដែល​នាង​បាន​សម្ដែង​កន្លង​មក​ក៏មិនតិច​ដែរ តែ​រឿង​ដែល​ល្បី​ខ្លាំង​ជាង​គេ​គឺ «Hotel Del Luna» និង «Moon Lovers: Scarlet Heart Ryo»

ប្រភព៖ kpopstarz   ប្រែ​សម្រួល៖ យី សុធារី

អត្ថបទថ្មី