ទោះរវល់ការងារសិល្បៈស្ទើរស្ទះខ្យល់ក្ដី ក៏តារា K-Pop ទាំងនេះប្រឹងរៀនទាល់ចប់ដោយជោគជ័យ

  • 2021-09-22 01:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា K-Pop ពិតជា​មាន​សមត្ថភាព​ច្រើន​លើសការរំពឹងទុក ព្រោះ​ក្រៅពីការងារច្រៀង រាំ និងសម្ដែង ពួកគេ​ក៏នៅ​បន្សល់ទេពកោសល្យពិសេសក្នុងខ្លួនទៀតដែរ។ ជាមួយគ្នានោះ អ្នកខ្លះក៏ល្បី​ថា​ មាន​ប្រវត្តិទទួល​បាន​ការ​សិក្សា​អប់រំខ្ពស់ដែរ។

ដោយឡែកសម្រាប់​ការងារ​សិល្បៈពិតជា​រវល់ខ្លាំង ហើយ​ក៏ជា​ការ​ពិបាក​សម្រាប់​តារាៗក្នុងការឆ្លៀតពេល​សិក្សាយក​សញ្ញាបត្រដែរ ប៉ុន្តែទោះជាយ៉ាងណា​ក៏នៅ​មាន​តារា​មួយចំនួន ជម្នះរៀនទាល់តែបាន រហូតពួកគេសម្រេចយ៉ាងជោគជ័យនៅទីបំផុត។

១. Yunho (TVXQ)

លោក​បាន​បញ្ចប់ការសិក្សាពីសាកលវិទ្យាល័យ Chungwoon ជាមួយនឹង​សញ្ញាបត្រអនុបណ្ឌិតផ្នែក​ តន្ត្រី (Music Broadcasting)។

២. Changmin (TVXQ)

លោកបានបញ្ចប់ការសិក្សា​ពីសាកលវិទ្យាល័យ Kyunghee ដោយទទួល​បាន​សញ្ញាបត្រផ្នែកតន្ត្រី Post-Modern ព្រម​ទាំង​បាន​បញ្ចប់​ការសិក្សាពីសាកលវិទ្យាល័យ Konkuk ជំនាញសិល្បៈភាពយន្ត។

៣. Heechul (Super Junior)

មិនសូវ​មាន​អ្នក​បាន​ជ្រាប​ពីមុន​មក​ទេ​ថា​ Heechul បាន​បញ្ចប់ការសិក្សា​ថ្នាក់បរិញ្ញាបត្រជំនាញ បកប្រែភាសាអង់គ្លេស-កូរ៉េ ពីមហាវិទ្យាល័យ Sangji Youngseo College

៤. Siwon (Super Junior)

លោកបានចាប់យកមុខវិជ្ជាកីឡា នៅសាកលវិទ្យាល័យ Inha ហេតុនេះគ្មានអ្វី​ត្រូវ​ឆ្ងល់ទេ ដែល​រាងកាយ​របស់ Siwon រឹងមាំត្រូវ​ខ្នាតបែបនេះ។

៥. Kyuhyun (Super Junior)

លោកបានបញ្ចប់ការសិក្សា​ពីសាកលវិទ្យាល័យ Kyunghee ដោយទទួល​បាន​សញ្ញាបត្រអនុបណ្ឌិតផ្នែកតន្ត្រី Post-Modern

៦. Yuri (Girls’ Generation)

នាង​បាន​បញ្ចប់​ការសិក្សាថ្នាក់បរិញ្ញាបត្រជំនាញមហាស្រពភាពយន្ត ពីសាកលវិទ្យាល័យ Chung Ang

៧. Sooyoung (Girls’ Generation)

នាង​បាន​បញ្ចប់​ការសិក្សាពីសាកលវិទ្យាល័យ Chung Ang និង​ទទួល​បាន​សញ្ញាបត្រផ្នែក​មហោស្រព។

៨. YoonA (Girls’ Generation)

នាង​បាន​បញ្ចប់​ការសិក្សា​ពី​សាកលវិទ្យាល័យ Dongguk និងទទួល​បាន​សញ្ញាបត្រផ្នែកមហោស្រព។

៩. Seohyun (Girls’ Generation)

នាងបាន​បញ្ចប់​ការសិក្សា​ពី​សាកលវិទ្យាល័យ Dongguk ជាមួយនឹង​ជំនាញសម្ដែង។

១០. Taecyeon (2PM)

Taecyeon បាន​បញ្ចប់ការសិក្សាផ្នែក​ការ​អភិវឌ្ឍអន្តរជាតិ ពីសាកលវិទ្យាល័យ​ Korea University of Graduate School

​១១. G-Dragon (BIGBANG)

លោកបាន​បញ្ចប់​ការសិក្សាពីសាកលវិទ្យាល័យ Gukjae Cyber University​ និងបានទទួលសញ្ញាបត្រផ្នែកកីឡាកម្សាន្ត។ មិនទាន់អស់ទេ ព្រោះ​ G-Dragon ក៏ជាមានសញ្ញាបត្រថ្នាក់អនុបណ្ឌិតជំនាញ មុខវិទ្យា Content and Retail Distribution បាន​ពីសាកលវិទ្យាល័យ Sejong ដែរ។

១២. Jin (BTS)

Jin បាន​បញ្ចប់ការសិក្សា​ផ្នែកសិល្បៈ និងការសម្ដែង ពី​សាកលវិទ្យាល័យ Konkuk កាល​ពីឆ្នាំ ២០១៧ បានន័យ​ថា​ស្ថិតក្នុងពេល​ដែល​លោកកំពុង​ពេញ​រវល់ខ្លាំង​នឹង​អាជីពសិល្បៈ តែ​ Jin នៅ​តែ​អាច​សម្រេច​បាន។

១៣. Minzy (2NE1)

នាង​បាន​បញ្ចប់​ការសិក្សាកាលពីឆ្នាំ ២០១៨ ពីសាកលវិទ្យាល័យ Baekseok ជាមួយនឹងសញ្ញាបត្រផ្នែក ទេ​វវិទ្យា (Theology)

​១៤. Sojin (Girl’s Day)

តារា K-Pop រូបនេះ​បាន​បញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជំនាញវិស្វកម្មមេកានិច ពីសាកលវិទ្យាល័យ Yeungnam

១៥. Jay Park

លោកគឺជា​និស្សិតដែល​បាន​បញ្ចប់​ការសិក្សា​ពីសាកលវិទ្យាល័យ Dankook ដោយទទួល​បាន​សញ្ញាបត្រផ្នែកគ្រប់គ្រងអាជីវកម្ម។

១៦. Tablo (Epik High)

Tablo បាន​បញ្ចប់​ការសិក្សា​ដោយជោគជ័យ​ ពី​សាកលវិទ្យាល័យ​ Stanford ហើយទទួលបានសញ្ញាបត្រ​ជំនាញ​ភាសាអង់គ្លេស៕

១៧. Sunggyu (INFINITE)

លោកបាន​បញ្ចប់ការសិក្សាពីសាកលវិទ្យាល័យ Taekyeung មុខជំនាញ Applied Music

១៨. L (INFINITE)

លោកបាន​បញ្ចប់ការសិក្សាពីសាកលវិទ្យាល័យ Taekyeung ជំនាញ Applied Music

១៩. Dongwoon (Highlight)

លោកបាន​បញ្ចប់ការសិក្សា​ពីសាកលវិទ្យាល័យ Konkuk ជាមួយនឹង​សញ្ញាបត្រជំនាញ Image and Film

២០. YoungK (DAY6)

មិនត្រឹមតែ​ឆ្នើ​ម​ផ្នែក​សិល្បៈទេ លោក​ក៏ជានិស្សិតដែល​មាន​ខួរក្បាលឆ្លាតវៃដែរ។ លោក​បាន​បញ្ចប់​ការសិក្សាជំនាញគ្រប់គ្រងអាជីវកម្ម ពីសាកលវិទ្យាល័យ Dongguk

២១. Hyuk (VIXX)

លោកបាន​បញ្ចប់ការសិក្សា​ពី​សាលា Dong-Ah Institute of Media and Arts ក្រោយចាប់យកជំនាញផ្នែក K-Pop

២២. Hyojung (Oh My Girl)

នាង​បាន​បញ្ចប់ការសិក្សាពី​សាលា Dong-ah Institute of Media and Arts ព្រម​ទាំងបាន​ទទួលសញ្ញាបត្រជំនាញ K-Pop Performance

ប្រភព៖ Koreaboo   ប្រែ​សម្រួល៖ យី សុធារី