Beckham ប្រាប់​ Neville ឲ្យ​ជួយ​បង្វឹក​កូន​ប្រុស​ Romeo ​ខ្លួន​ឲ្យ​ខ្លាំង​ជាង​គេ​ ក្រោយ​ប្រកួត​ម្សិលមិញ

  • 2021-09-21 13:34:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កូន​ប្រុស​បង្កើត​របស់​ David Beckham គឺ​ខ្សែ​ប្រយុទ្ធ​ Romeo Beckam ដែល​ជា​ខ្សែ​ប្រយុទ្ធ​របស់​ក្លឹប​ Fort Lauderdale ដែល​ក្លឹប​បម្រុង​របស់​ក្លឹប​ Inter Miami បាន​ចូល​រួម​តទល់​នឹង​ក្លឹប​​ Tormenta នូវ​លទ្ធផល​ស្មើ​ ២-២ ក្នុង​ក្របខ័ណ្ឌ​ USL League One ដែល​ជា​លីគ​បាល់ទាត់​ទី៣ នៅ​សហរដ្ឋអាមេរិក​កាល​ពី​ម្សិលមិញ​ ខណៈ​ Romeo មិន​បាន​ស៊ុត​ចូល​១គ្រាប់​សោះ​ក្នុង​ការ​បង្ហាញ​ខ្លួន​លើក​ដំបូង​បែប​នេះ​ក្នុង​កា​រប្រកួត​បាល់ទាត់​អាជីព​។

ក្រោយ​ពី​មើល​ការ​ប្រកួត​លេង​ដោយកូន​បង្កើត​របស់​ខ្លួន​យ៉ាង​ល្អិត​ល្អន់​ Beckham ក៏​បាន​ផ្ដាំផ្ញើ​ទៅ​លោក​ Phil Neville ដែល​ជា​មិត្តភ័ក្ដិ​ជិតស្និទ្ធ​ ក៏​ដូច​ជា​គ្រូ​បង្គោល​ក្លឹប​ Inter Miami ផង​ដែរ​ឲ្យ​ជួយ​មើល​ និង​បង្វឹក​បង្ហាត់​គេ​ឲ្យ​ខ្លាំង​ជាង​គេ​នៅ​ក្នុង​ក្រុម​។

ទាក់ទង​នឹង​រឿង​នេះ​លោក​ Neville បាន​និយាយ​ថា​៖" និយាយ​ទៅ​ក្រុម​ប្រកួត​មួយ​ហ្នឹង​ចប់​ អ្វី​ដែល​ Beckham បាន​និយាយ​មក​ខ្ញុំដំបូងគេ​គឺ​ថា​ឲ្យ​ខ្ញុំ​មើល​កូន​របស់​គេ​ បង្វឹក​បង្ហាត់​គេ​ហ្នឹង​ឲ្យ​ខ្លាំង​ជាង​គេ​។ គេ​ត្រូវ​តែ​ធ្វើ​ម៉េច​ហ្វឹកហាត់​ឲ្យ​ខ្លាំង​ជាង​គេ​នៅ​ក្នុង​ក្រុម​ព្រោះ​ច្បាស់​ណាស់​នឹង​មាន​ការ​ឆ្ងល់​ ក៏​ដូច​ជា​ការ​រំពឹង​ទុក​ទៅ​លើ​សមត្ថភាព​របស់​ Romeo “។

យ៉ាង​ណា​ក្ដី​លោក​ Neville ក៏​បាន​សរសើរ​ Romeo ផង​ដែរ​ថា​គេ​មាន​សមត្ថភាព​ល្អ​ ទោះ​ជា​គេ​មាន​សម្ពាធ​យ៉ាង​ណា​ក៏​ដោយ​គឺ​ថា​ គេ​នឹង​អាច​ល្អ​ប្រសើរ​ជាង​នេះ​៕

ប្រភព៖ Goal   អត្ថបទ៖ សេរី មង្គល

អត្ថបទថ្មី