ក្រុមហ៊ុនកម្សាន្តកូរ៉េត្រៀមបង្អួតកូនចៅក្រុមចម្រៀងថ្មីៗ នៅឆ្នាំ ២០២២ ខាងមុខ

  • 2021-09-23 03:35:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជារៀងរាល់ឆ្នាំ ក្រុមហ៊ុនកម្សាន្តរបស់កូរ៉េ តែង​បង្ហាញ​នូវ​ក្រុម​តារា​ថ្មី​របស់ពួកគេរៀងៗខ្លួន។ អ្នកគាំទ្រជា​ច្រើននាក់ ពិតជា​រំភើប​ត្រកអរ ជាមួយនឹង​ដំណឹង​នៃការ​បង្ហាញ​ខ្លួន​របស់​តារា​ថ្មីៗ ចេញពីក្រុមហ៊ុន​ដែល​ជា​ទីសំណព្វ។

ដោយឡែក​ថ្មីៗនេះ អ្នក​ប្រើបណ្ដាញ​សង្គម​ម្នាក់​បាន​ចែក​រំលែក​នូវព័ត៌មាន​ស្ដីពីបង្ហាញ​ក្រុម​ចម្រៀង​ថ្មី​ ឬការបង្កើតសា្នដៃថ្មីពីតារាចាស់ៗ ដែលគម្រោងទាំងនេះគ្រោងនឹង​ចេញមុខ​នៅ​ឆ្នាំ ២០២២ខាងមុខ។ ក្នុងនោះ​រួមមាន​ទាំង​តារា​មក​ពីក្រុមហ៊ុន SM, JYP និង​ក្រុមហ៊ុន​ផ្សេង​ៗទៀត។

១. ផលិតកម្ម SM

SM គ្រោង​នឹងត្រៀមរៀបចំក្រុមតូច​ថ្មី​រ​បស់ NCT ដោយមាន​តាំងពី Jaemin, Jeno, Jisung និងសមាជិកផ្សេងទៀត។ ជាមួយគ្នានោះ​ក៏មាន​សេចក្ដីរាយការណ៍មកថា​ SM ក៏នឹង​មាន​ក្រុម​បុរសថ្មីមួយទៀតដែរ។

២. ផលិតកម្ម JYP

ក្រុម​ថ្មី​របស់ផលិតកម្ម​នេះនឹង​ចេញមុខនៅឆ្នាំក្រោយ។ សមាជិក​សម្រាប់​ក្រុមនារី​ថ្មី​ ​ត្រូវបាន​បង្ហាញ​ជា​បន្តបន្ទាប់តាម Content ផ្សេងៗគ្នា ម្ដងមួយៗ។ ប៉ុន្តែ​អ្វី​ដែល​គេដឹងនោះ សមាជិក​ក្រុមថ្មីមានឈ្មោះដូចជា Sullyoon, Jinni, Jiwoo, Kyujin ហើយអាច​នឹង​មាន​ប៉ុន្មាន​នាក់ផ្សេងទៀត។ ចំណែកក្រុមបុរសវិញ​មាន​ Yoonmin, Lee Gye Hun, Amarun, Keiju និង​ Lee Dong Hyeon

៣. ផលិតកម្ម YG

ក្រុម​ហ៊ុន​នេះ​ក៏នឹង​មាន​ក្រុមនារី​បង្ហាញ​មុខ​នឹងគេ​ដែរនៅឆ្នាំក្រោយ​​ ហើយបើតាម​ការ​ឲ្យដឹង​ក្រុមនេះ​មាន​ឈ្មោះ​ថា​ Baby Monster

៤. ផលិតកម្ម HYBE

ក្រុមបុរសថ្មី​នឹង​ចេញ​មុខ​នៅក្រោម​ផលិតកម្ម Big Hit Label និងក្រោម​ការគ្រប់គ្រងរបស់ HYBE។ ចំណែក​ Source Music ក៏មាន​ក្រុមនារី​ថ្មី​ដែរ ស្របពេល​ Pledis Entertainment នឹង​ចេញ​ក្រុមបុរសថ្មី។ បន្ថែម​ពីលើនេះ​ HYBE ក៏នឹង​ចេញ​ក្រុមនារីថ្មី ដោយសមាជិក​ជ្រើសចេញពីកម្មវិធី I-LAND របស់ Mnet

៥. ផលិតកម្ម Cube

មិនឲ្យចាញ់គេទេ Cube ក៏មានក្រុមបុរសថ្មី​ដែរ ដែល​រួមមាន Yoo Seon Ho (Idol ថ្មី​ដែល​ចេញពីកម្មវិធី "Produce 101”)។

៦. ផលិតកម្ម Yue Hua

ក្រុមបុរសថ្មី​នឹង​លេចមុខនៅ​ឆ្នាំក្រោម ក្រោម​ការ​គ្រប់គ្រងរបស់​ផលិតកម្ម Yue Hua។ សមាជិក​ក្រុម​មាន Ahn Hyung Seop, Lee Eui Woong និង Han Bin

៧. ផលិតកម្ម Starship

ចុងក្រោយ​គឺ Starship នឹង​បង្ហាញ​មុខ​ក្រុម​ថ្មី​ ដែល​សមាជិក២នាក់ត្រូវ​បាន​គេស្គាល់​ច្បាស់ស្រាប់គឺ Jang Won Young និង Ahn Yujin៕​​​

ប្រភព៖ Allkpop   ប្រែ​សម្រួល៖ យី សុធារី

អត្ថបទពេញនិយម