កាន់​តែ​កៀក​ថ្ងៃ​ហើយ Ella ដាក់​១បទ​នេះ​មក ជើង​នៅ​មិន​ចង់​សុខ

  • 2021-09-25 09:15:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប៉ុន្មាន​សប្ដាហ៍​មក​ហើយ​តារាចម្រៀង Cover កញ្ញា Ella បាន​ចូល​ខ្លួន​មក​បម្រើ​អារម្មណ៍​ប្រិយមិត្ត​របស់ Sabay ដោយ​ការ​បង្ហើ​សំនៀង​ដ៏​ស្រទន់​ពីរោះ​តាម​រយៈ​បទ​ចម្រៀង​ជា​ច្រើន​បទ។

កាល​ពី​ប៉ុន្មាន​សប្ដាហ៍​មុន កញ្ញា​ដ៏​ស្រស់​ស្អាត បាន​បង្ហើ​សំនៀង​ជាមួយ​បទ​ទី​១​របស់​នាង​មាន​ចំណង​ជើង​ថា "មិន​មែន​សង្សារ​មិន​អាច​មើល​ថែ​បង​ជំនួស​គេ" បទ​ទី២ "បេះដូង​មាន​កម្ម" ទាំង​ពីរ​បទ​ជាសំនៀង​ដើម​របស់​តារាចម្រៀង ឱក សុគន្ធ​កញ្ញា។ បទ​ចម្រៀង​ទី​៣​របស់​នាង​ថែម​ទៀត បទ​នោះ​មាន​ចំណង​ជើង​ថា "មិន​ជឿ​ថា​បង​ស្រឡាញ់​អូន" សំនៀង​ដើម​របស់ ទេព បូព្រឹក្ស។

ថ្មី​ៗ​នេះ Ella បាន​បន្ត​បេសកម្ម​របស់​នាង​ជាមួយ​បទ​ចម្រៀង​ទី ៤​ទៀត ដែល​បទ​នេះ មិន​ត្រឹម​ពីរោះ ប៉ុន្តែ​ខ្លឹមសារ ពិត​ជា​ធ្វើ​ស៊ី​អារម្មណ៍​ប្រិយមិត្ត​អ្នក​ស្ដាប់​សាហាវ ពោល​គឺ​បាន​ស្ដាប់​ពេល​ណា អារម្មណ៍​ហោះហើរ ជើង​នៅ​មិន​ចុង​សុខ ចង់​តែ​លា​ការិយា លា​អ្វី ឆ្ពោះ​ទៅ​ផ្ទះ និង​ភូមិឋាន​កំណើត​ភ្លាម​ៗ ខណៈ​វេលា​សម្រាក​នា​ឱកាស​បុណ្យ​ភ្ជុំ​បិណ្ឌ​កាន់​តែ​ខិត​ជិត​មក​ដល់​ថែម​ទៀត។

បទ​នេះ​មាន​ចំណង​ជើង​ថា "នឹក​ផ្ទះ" សំនៀង​ដើម របស់ ឱក សុគន្ធ​កញ្ញា។ តោះ...ស្ដាប់​រំលែក​អារម្មណ៍​នឹក​ផ្ទះ​ទាំង​អស់​គ្នា!

អត្ថបទ៖ ទារិកា