លោក​ La Mo អ្នកថតរូបដ៏ល្បីម្នាក់ប្រកាសរកបុគ្គលយករូបថតរបស់ខ្លួន​ ទៅតាំងក្នុងរីសតមួយនៅកំពតចូលមកដោះស្រាយ

  • 2021-09-27 04:47:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ករណីដ៏ហួសចិត្តមួយ មិននឹកស្មានថា បុគ្គលដែលមានសមត្ថភាពរហូតដល់មានដើមទុនបើករីសត បែរជាមកកេងប្រវ័ញញើសឈាមអ្នកថតរូបដ៏ល្បីម្នាក់ យកទៅធ្វើលើអាជីវកម្មរបស់ខ្លួនយ៉ាងគឃ្លើន ។

លោក La Mo ​ដែលត្រូវបានគេដឹងថា ជាអ្នកថតរូបឯករាជ្យដ៏ល្បីម្នាក់ប្រចាំប្រទេសកម្ពុជា មានស្នាដៃថតរូបស្អាតៗជាច្រើនរាប់មិនអស់ បានសម្ដែងក្ដីហួសចិត្តខ្លាំងស្ទើរនិយាយមិនចេញ ។ តាមរយៈគណនីហ្វេសប៊ុកខ្លួនលោក La Mo បានរៀបរាប់ថា កាលពីថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោង ៤ និង៣៨នាទីល្ងាច មានបុរសម្នាក់មានគណនីហ្វេសប៊ុក ឈ្មោះ Sivuthy Saing (បច្ចុប្បន្នប្លុកលោកហេីយ) បានទាក់ទងមកសុំទិញរូបតាំងក្នុងបន្ទប់ Resort (រូបថតនៅកំពត)។

អ្នកជំនាញថតរូបខាងលើបន្តថា ក្នុងពេលនោះលោកក៏បានផ្ញេី ៨៣រូបថតទាក់ទងនឹងខេត្តកំពតឱ្យបុរសនោះមេីល ដោយសារបុរសរូបនោះចាប់អារម្មណ៍រូបថតទាំងនោះទេីបសុំលេខTelegram លោក La Mo ដេីម្បីចរចារតម្លៃ ។ ក្រោយពីប្រាប់ពីតម្លៃដោយទាំងមិនបានឯកភាពគ្នាទិញលក់ផងក៏បាត់បុរសដែលមកសុំទិញរូបនោះបាត់ឈឹង ។

លោក La Mo ​បន្តទៀតថា ពេល Call ទៅបុរសរូបនោះ ក៏មិនលេីកទូរសព័្ទ លោកក៏នឹកស្មានថាបុគ្គលរូបនេះ មិនចង់ទិញរូបថតទាំងនេះទេទេីបទុករឿងនេះរហូតមក ។ អ្វីដែលគួរឱ្យហួសចិត្ត រយៈពេល ១០ខែកន្លងផុតទៅទេីបដឺងតាមរយៈមិត្តភក្ដិថាមានរូបរបស់លោកជាច្រេីនសន្លឹកខ្នាត់ធំៗតាំងនៅ Resort មួយធំជាងគេនៅកំពត។ លោក La Mo សុំឱ្យបុគ្គល Sivuthy Saing ចេញមកបកស្រាយចំពោះរឿងនេះផង។ ជុំវិញបញ្ហានេះដែរ នៅមិនទាន់មានការបកស្រាយបំភ្លឺណាមួយពីបុរសឈ្មោះ Sivuthy Saing នៅឡើយទេ Sabay នឹងធ្វើការផ្សាយបន្តករណីមានការបំភ្លឺណាមួយ ។

លោក La Mo
អត្ថបទពេញនិយម