គី រីណា មិននឹកស្មានខ្លួនឆាប់ជាប់ជម្រើសជាតិឈុតធំ

  • 2021-09-29 09:22:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែប្រយុទ្ធក្លឹបព្រៃវែង គី រីណា បានបង្ហើបប្រាប់ Sabay មុននេះ​បន្តិច​​ថាគេពិតជា​មិននឹកស្មានខ្លួនឯងឆាប់ជាប់ជម្រើសជាតិឈុតធំទាល់តែសោះ ក្រោយ​សហព័ន្ធ​ប្រកាស​បញ្ជី​ឈ្មោះ​ជម្រើសជាតិ​កម្ពុជា​ ត្រៀម​ប្រកួត​ពានរង្វាន់​ AFC ASIAN CUP CHINA 2023 Qualifiers (Playoff) និង AFC U23 ASIAN CUP Uzbekistan 2022 - Qualifiers។

ខ្សែ​ប្រយុទ្ធ​ គី រីណា របស់​ក្លឹប​បាល់ទាត់​ព្រៃវែង​

ជុំវិញរឿងដ៏ត្រេកអរនេះយុវជនមកពីខេត្តបាត់ដំបងវ័យ​១៩ឆ្នាំ បានប្រាប់ថា ៖«ខ្ញុំមិននឹកស្មានដែរថា មានឱកាសភ្លាមៗ...កាលពីលើកមុនហ្នឹង [ទៅបារ៉ែន] អត់មានឈ្មោះជាប់នឹងគេ មានតែមិត្តរួមក្រុម»។

អតីតយុវជនសាលាបាល់ទាត់ជាតិបាទី បានដាក់គោលដៅរួចហើយថា គេនឹងប្រឹងប្រែងឱ្យ​ជាប់ជម្រើសជាតិឈុតធំនៅប្រមាណមួយទៅពីរឆ្នាំខាងមុខទៀត។ ទោះបីជា​យ៉ាងណាការ​ជាប់​ដ៏​ឆាប់​រហ័ស​នេះ រីណាបានបង្ហាញអារម្មណ៍រីករាយជាពន់ពេក ដ្បិត​ជាក្ដីស្រមៃដ៏​ធំបំផុតរបស់គេ។

ជាមួយនឹងការផ្ដល់ឱកាសពីគ្រូជម្រើសជាតិ​ឈុតធំ គី រីណា បានប្ដេជ្ញា​ខិត​ខំប្រឹងប្រែងឱ្យ​អស់​ពី​លទ្ធភាព​ទាំងនៅក្លឹបនិងក្រុមជម្រើសជាតិ ដើម្បី​ទទួលបានបទពិសោធ​ថ្មីៗបន្ថែម ទៅ​ពង្រឹង​​លើ​​អាជីព​​របស់​គេ​។

គួរបញ្ជាក់ថា ក្រុមព្រៃវែងមានយុវជនជាប់ជម្រើសជាតិឈុតធំដល់​ទៅ៦រូបគឺអ្នកចាំទី វីរះ ដារ៉ា, គីរី ណា, ឡេង ណូរ៉ា, ចាន់ សារ៉ាពេជ្រ, សរ រតនា និង ស៊ិន សុវណ្ណមករា៕

អត្ថបទ៖ អ៊ុំ សុភក្តិ

អត្ថបទថ្មី