ថាអត់ស្អាតមួយម៉ាត់ទៅ! រីសតប្លែកដាច់ពីគេមានតែមួយនៅស្រុកខ្មែរ គួរណាត់ Crush ទៅលេងបានម្ដងដឹងតែសប្បាយកប់

  • 2021-10-13 04:23:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មណ្ឌលគិរី ជាដែនដីគ្របដណ្តប់ដោយព្រៃ ភ្នំ ក្រំថ្ម និង មានអាកាសធាតុត្រជាក់គ្រប់រដូវកាល ជាទីកន្លែងមួយដែលមនុស្ស គ្រប់គ្នាប្រាថ្នាទៅដល់ ។ ទឹកដីប៉ែកឦសាននេះ សម្បូរទៅដោយរមណីយដ្ឋានស្អាតៗបែបធម្មជាតិពិតៗ ជាច្រើនកន្លែងរាប់ មិនអស់ មានទាំងទឹកជ្រោះ ដងអូរ ព្រៃភ្នំ វាលស្មៅ ជាដើម ។

រមណីយដ្ឋាន សមុទ្រឈើ រៀបចំជារីហ្សត និងកន្លែងកម្សាន្តស្អាតខ្លាំងច្រើនកន្លែងពេក ប្រសិនបើអ្នកមើលទៅទិដ្ឋភាពនេះហើយ តិចច្រឡំស្រុកគេណា នោះគឺនៅសមុទ្រឈើខេត្ត មណ្ឌល់គីរីយើងនេះឯង មានទីតាំងស្ថិននៅ ភូមិឡៅការ សង្កាត់ សុខដុម ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគីរី ជិះត្រឹមតែ ១០ នាទីប៉ុណ្ណោះពីទីរួមខេត្ត។

រមណីយដ្ឋាន សមុទ្រឈើ ជាកន្លែងកម្សាន្តអារម្មណ៍មួយដ៏ស្រស់ស្រាយបំផុត ហ៊ុមព័ទ្ធទៅដោយព្រៃឈើ បៃតងខ្ចី ធម្មជាតិពិតៗ ។ នៅទីនោះមានផ្ទះស្នាក់នៅបែបខ្មែរបុរាណជាច្រើនប្រភេទ សង់ជាប់មាត់អូរ នឹង មានកន្លែងសម្រាប់បោះតង់ ស័ក្តិសមបំផុតសម្រាប់អ្នកដែលចង់ទៅសាងភាពផ្អែមល្ហែមជាមួយគូស្នេហ៍ បង្កើនភាពស្និទ្ធស្នាលជាមួយគ្រួសារ នឹងសាងអានុស្សាវរីយ៍ជាមួយមិត្តភក្តិជាដើម ពិសេសគឺអ្នកចូលចិត្តថតរូប ទោះមិនចូលគេងស្នាក់នៅក្នុងរីសតនេះ តែក៏អាចចូលថតរូបលេងបានដែរ មានកន្លែងស្អាតៗ សំបូរបែបថតមួយឆ្អែតពេញរីសតតែម្ដង ៕

ប្រភពរូបភាព៖ រមណីយដ្ឋាន សមុទ្រឈើរីសត

អត្ថបទដោយ៖ ស៊ូ អីន

អត្ថបទពេញនិយម