ផ្លូវជាច្រើនខ្សែក្នុងក្រុងភ្នំពេញត្រូវបានអ៊ុតគំនូសចរាចរណ៍ កែលម្អថ្មីស្អាតភ្លឹង សម្រួលដល់អ្នកដំណើរ

  • 2021-10-13 08:29:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ផ្លូវជាច្រើនខ្សែក្នុងក្រុងភ្នំពេញត្រូវបានអ៊ុតគំនូសចរាចរ កែរលម្អថ្មីស្អាតភ្លឹង ដើម្បីសម្រួលភាពងាយស្រួលដល់អ្នកធ្វើដំណើរក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ។ នេះបើតាមប្រភពព័ត៌មានដែលទទួលបានពីផេកផ្លូវការរបស់ ក្រសួងសាធារណការ និងដឹកជញ្ជូននាថ្ងៃទី ១៣ តុលា ឆ្នាំ ២០២១។

ការរៀបចំគំនូសសញ្ញាចរាចណ៍ជាថ្មីនៅក្នុងក្រុង ដើម្បីងាយស្រួលដល់ការធ្វើចរាចរណ៍តាមដងផ្លូវ អាចធ្វើឱ្យពលរដ្ឋភ្ញាក់រឭកគោរពច្បាប់ចរាចរណ៍។

សូមបញ្ជាក់ថាកន្លងមកថ្មីៗនេះក្រសួងសាធារណការ និងដឹកជញ្ជូនធ្លាប់បានជូនដំណឹងអំពី ទីតាំងទាំងរហូតដល់៩កន្លែង ដែលបានបញ្ចប់ការគូសគំនូសចរាចរសម្រាប់ថ្មើរជើងថ្មីនោះ រួមមានដូចជា ៖ ស្តុបប្រសព្វមហាវិថីសម្តេច ប៉ែន នុត និងផ្លូវលេខ ៥១៦ ស្តុបប្រសព្វមហាវិថីសម្តេច ប៉ែន នុត និងផ្លូវលេខ ៥២៨ ស្តុបប្រសព្វមហាវិថីសម្តេច ប៉ែន នុត និងផ្លូវលេខ ៥៦៦ ស្តុបប្រសព្វមហាវិថីសម្តេច ប៉ែន នុត និងផ្លូវលេខ ៦១៤ ស្តុបប្រសព្វតិរិវិថី ព្រះស៊ីសុវត្ថិ និងផ្លូវលេខ ២៤០ ប្រសព្វមហាវិថី សុធារស និងផ្លូវលេខ ២៤០ ស្តុបប្រសព្វមហាវិថី ព្រះនរោត្តម និងផ្លូវលេខ ២៤០ ស្តុបប្រសព្វផ្លូវលេខ ១៩ និងផ្លូវលេខ ២៤០ ស្តុបក្រោមស្ពានអាកាស ៥មករាជាដើម៕

អត្ថបទដោយ៖ ស៊ូ អីន