សាក្សីកន្លែងកើតហេតុរៀបរាប់ខ្ទិចខ្ទី ពីដំណើរដើមហេតុ មុនអ្នកនាង ដេត ម៉ាលីណា បើកទៅបុកក្បាលពុះទ្រូងផ្លូវមួយទំហឹង

  • 2021-10-13 10:22:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បើតាមប្រភពព័ត៌មានច្បាស់ការពីសាក្សីនៅកន្លែងកើតហេតុបានបញ្ជាក់ឱ្យដឹងថា ករណីបណ្ដាលឲ្យកើតមានគ្រោះថ្នាក់ចរាចរណ៍បង្កដោយរថយន្តតែឯង ដែលក្នុងនោះ គេដឹងថា អ្នកក្នុងរថយន្ត Roll Royce ពណ៍ស នោះគឺជា អ្នកនាង ដេត ម៉ាលីណា អតីតភរិយាលោក ឌួង ឆាយ ដោយមុនពេលកើតហេតុអ្នកនាង ដេត ម៉ាលីណាម្ចាស់រថយន្ត ស្ថិតក្នុងសភាពស្រវឹងស្រាយ៉ាងជោកជាំ ក្រោយពីបានឈ្លោះប្រកែកប្រតាយប្រតប់គ្នាជាមួយបុរសម្នាក់ នៅកន្លែងផឹកស៊ីមួយកន្លែង។

បន្ទាប់ពីបានឈ្លោះប្រកែកប្រតាយប្រតប់គ្នាបុរសរូបនោះ ក៏បានបើករថយន្តចេញពីកន្លែងកើតហេតុ។ ជាមួយគ្នានោះ អ្នកនាង ដេត ម៉ាលីណា ក៏បានបើករថយន្ត ស្ថិតក្នុងសភាពស្រវឹងស្រាជោកជាំ ក៏បានបោះពួយក្នុងល្បឿនយ៉ាងលឿន ចេញទៅដេញរថយន្តនោះ រួចមកដល់ចំណុចស្ពានអាកាស 7 មករា ក៏បានវេរចង្កូតជ្រុលទៅបុកនឹងរបាំងចែកទ្រូងផ្លូវចំពាក់កណ្តាលរថយន្ត ធ្វើឲ្យរថយន្តរងការខូចខាតផ្នែកខាងមុខយ៉ាងដំណំ និងបណ្តាលឲ្យបាក់បង្គោលភ្លើងសាធារណៈផ្ទុះការភ្ញាក់ផ្អើលជាខ្លាំងនៅលើកំណាត់មហាវិថីសហព័ន្ធរុស្សីផងដែរ។

សូមបញ្ជាក់ថា នាវេលាម៉ោង ២រំលងអាធ្រាត្រឈានចូលថ្ងៃ ១៣ ខែតុលា ឆ្នាំ២០២១ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយដ៏ភ្ញាក់ផ្អើល បានកើតឡើង នៅតាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។ គ្រោះថ្នាក់ចរាចរណ៍ដែលបង្កឡើងដោយខ្លួនឯង ជារថយន្តស៊េរីទំនើបមួយគ្រឿង Rolls Royce ពាក់ស្លាកលេខ កម្ពុជា-MR.IDOL បានបើកលឿនជ្រុលហួសទៅបុកមួយទំហឹងចំព្រួញពុះចែកទ្រូងផ្លូវបណ្តាលបាក់អស់មួយកង់ បាក់បង្គោលភ្លើងមួយដើម ចំណែកឯរថយន្តខូចខាតមួយកំណត់មុខយ៉ាងដំណំ ដែលក្នុងនោះ គេដឹងថា អ្នកក្នុងរថយន្ត Roll Royce ពណ៍ស នោះគឺជា អ្នកនាង ដេត ម៉ាលីណា អតីតភរិយាលោក ឌួង ឆាយ ៕

អត្ថបទដោយ៖ ស៊ូ អីន