ក្ដៅ​ៗ ​ចាន់ វឌ្ឍនាកា ​និង​កីឡាករ​៥​នាក់​ទៀត​ឆ្លង​មេរោគ​កូវីដ​១៩

  • 2021-10-14 05:22:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បើ​តាម​មន្ត្រី​សហព័ន្ធ​កីឡា​បាល់ទាត់​កម្ពុជា ​បាន​បញ្ជាក់​ថា​កីឡាករ​ក្នុង​ក្រុម​៦​នាក់​មាន​វិជ្ជមាន​កូវីដ​១៩ ​ក្រោយ​ពី​ធ្វើ​តេស្ដ​ជា​ច្រើន​លើក​នៅ​ទឹក​ដី​បារ៉ែន។

​ក្រោយ​ពី​ប្រកួត​ជើង​ទី​១​ទល់​ក្រុម​ហ្គាំ​មក ​កម្ពុជា​ក៏​រក​ឃើញ​ថា​មាន​គ្នា​ដល់​ទៅ​៦​នាក់​ឯ​ណោះ​បាន​ឆ្លង​មេរោគ​កូវីដ​១៩។ ​តែ​ស្ថានភាព​របស់​ពួកគេ​វិញ​មិន​មាន​អ្វី​ធ្ងន់ធ្ងរ​នោះ​ទេ ​ដោយ​កំពុង​ធ្វើ​ចត្ដាឡីស័ក​នៅ​ឡើយ ​អាច​រយៈ​ពេល​១០​ថ្ងៃ។ នៅពេលជាសះស្បើយទើបអាច​ត្រលប់​មក​កម្ពុជា​វិញ​បាន។ កីឡាករទាំង៦នាក់នោះមាន សឿយ វិសាល, ចាន់ វឌ្ឍនាកា , កែវ សុខសិលា, អ៊ាន ពិសី, សារ៉េត គ្រីយ៉ា ​និង​គួច សុកុម្ភៈ៕

រំលឹក​ថា​កម្ពុជា ​បាន​យក​ឈ្នះកោះហ្គាំ ក្នុងលទ្ធផល ៣-១ សម្រាប់ការប្រកួត AFC Asian Cup កន្លងទៅនេះ៕

អត្ថបទ៖ ប្រុស យុទ្ធ

អត្ថបទថ្មី