ដាវីន ប្រាប់​ថា បទ​ ព្រាប សុវត្ថិ មួួយ​បទ​ដែល​ខ្លួន​ធ្លាប់​ច្រៀង​ គឺ​ល្បី​ខ្លាំងគេ​ទាំង​អស់!

  • 2021-10-22 02:53:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក នាង ដាវិន អ្នក​ចម្រៀង​ដែល​មាន​ប្រវត្តិ​តស៊ូ​មិន​ធម្មតា​នោះ គឺ​ជា​អ្នក​ចម្រៀង​មួយ​រូប​ដែល​ចូល​ចិត្ត​បទ​ចម្រៀង​​របស់​លោក ព្រាប សុវត្ថិ នៅ​ថ្ងៃ​នេះ បាន​យក​ចម្រៀង​មួយ​បទ​របស់​កំពូល​តារា​ចម្រៀង​មក​ផ្ញើ​ជូន​ប្រិយមិត្ត​។

នោះ​គឺ​បទ "រៀបការ​ថ្ងៃណា" ជា​បទ​ដែល​លោក​ធ្លាប់​លើក​យក​មក​ច្រៀង​ឡើង​វិញ​ម្ដង​រួច​ហើយ​កាល​ពី​អតីតកាល។ ដាវិន ប្រាប់​ថា បទ​នេះ​ជា​បទ​ដែល​មាន​ការ​គាំទ្រ​ខ្លាំង​បំផុត​សម្រាប់​បទ​ចម្រៀង​ដែល​លោក​បាន​យក​មក​ច្រៀង​ឡើង​វិញ(Cover)។ ឥឡូវ​នេះ លោក​យក​មក​ច្រៀង​ឡើង​វិញ​ម្ដង​ទៀត ដាក់​ក្នុង​កម្មវិធី "Sabay Session​s 3” កាល​ពី​យប់មិញ​នេះ។

នេះ​ជា​បទ​ទី២​របស់ ដាវិន ក្នុង​កម្មវិធី​ខាង​លើ ដែល​បទ​ទី​១​មាន​ចំណង​ជើង​ថា "មាន​ហេតុផលអ្វី​ខ្លះ​ឲ្យ​អូន​ស្អប់បង!” សុទ្ធ​ជា​បទ​របស់​លោក ព្រាប សុវត្ថិ ដូច​គ្នា។ តោះ...ឥឡូវ​ស្ដាប់​ទាំង​អស់​គ្នា ទើប​ដឹង​ថា ដាវីន ពត​ជា​អ្នក​ចម្រៀង​ច្រៀង​បទ​របស់ ព្រាប សុវត្ថិ បាន​ល្អ​មិន​ធម្មតា​ម្នាក់ កម្រ​រកបាន៖

អត្ថបទ៖ ទារិកា