ញាក់!​តួប្រុសក្នុង MV មាស សុខសោភា មានប្រវត្តិមិនធម្មតាទេមុនពេលមកកម្ពុជា

  • 2021-10-25 07:53:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មួយរយៈចុងក្រោយនេះមហាជន ផ្ទុះការចាប់អារម្មណ៍យ៉ាងខ្លាំងជាមួយតួប្រុសក្នុងបទ” Dance With Me” របស់កំពូលតារាចម្រៀង មាស សុខសោភា ដែលមានមុខមាត់ស្រស់សង្ហាទាក់ចិត្តស្រីៗ។ ហើយជឿជាក់ថាប្រិយមិត្តក៏នៅមិនទាន់ដឹងដែរថាកម្លោះរូបនេះមានប្រវត្តិមកពីណា។

ជាក់ស្ដែងថ្ងៃនេះ Sabay នឹងគាស់រំលឹកប្រវត្តិខ្លះៗរបស់ Rai Shimizu Martin តួប្រុសដែលប្រិយមិត្ត ទើបស្គាល់តាមរយៈបទចម្រៀង មាស សុខសោភា។ ជាការពិតណាស់ Rai ធ្លាប់បង្ហើបប្រាប់ Sabay កាលពីថ្មីៗនេះថាលោកមិនមែនជាកូនកាត់ខ្មែរ អីដូចដែរគ្រប់គ្នាបានស្មាននោះទេ ពោះគឺកម្លោះសង្ហារូបនេះជាជនជាតិ ជប៉ុន កាត់ អេស្បាញ ដែលមានម្ដាយជនជាតិអេស្បាញ និងឪពុកជនជាតិ ជប៉ុន។

Rai Shimizu Martin បានបន្តទៀតថាការពិតទៅលោកទើបតែមកកម្ពុជាបាន២ឆ្នាំទេ ប៉ុន្តែលោក មានបំណងចង់រស់នៅបន្តនៅទីនេះបន្តទៀត ហើយក៏ចង់បង្កើតឱកាសឱ្យច្រើនក្នុងវិស័យសិល្បកម្ពុជាផងដែរ។ ដោយឡែកមុនពេលមកកម្ពុជាលោកគឺជាតារាសម្ដែង និងជាអ្នករាំល្បីឈ្មោះម្នាក់ដែរនៅប្រទេសអេស្បាញ លើសពីនេះ Rai អាចនិយាយបានរហូតដល់ទៅ៣ភាសាបានយ៉ាងស្ទាត់ជំនាញរួមមាន អេស្បាញ ជប៉ុន អង់គ្លេស ហើយលោកក៏អាចប្រើប្រាស់ភាសាខ្មែរបានតិចៗផងដែរ បច្ចុប្បន្នលោកកំពុងនឹងព្យាយាមរៀនខ្មែរបន្ថែម។

យ៉ាងណាមិញបន្ទាប់ពីរស់នៅប្រទេសកម្ពុជាមិនប៉ុន្មានផង កម្លោះសង្ហាកូនកាត់ពីរសញ្ជាតិរូបនេះ អាចហក់ចូលសិល្បកម្ពុជាបានយ៉ាងឆាប់រហ័សដោយផ្អែកលើ ទេពកោសល្យពិសេស ជាមួយនិងរូបរាងសង្ហាខ្ពស់ស្រឡះ។ ដោយលោកទើបតែទទួលបានការងារថតរឿងភាគទូរទស្សន៍ PNN បន្ថែមពីលើការងារថតរឿងបច្ចុប្បន្ននេះលោកមមាញឹកខ្លាំងជាមួយការងារថតស្បតពាណិជ្ជកម្មហូរហែផងដែរ។

រម្លឹកផងដែរថាកាលពីថ្មីៗនេះតារាចម្រៀងស្រីល្បីឈ្មោះ មាស សុខសោភា ទើបបញ្ចេញស្នាដៃថ្មី ក្នុងចម្រៀងមួយមានចំណងជើងថា "Dance with Me" ក្នុងផលិតកម្ម រាម។ បន្ថែមពីលើបទចម្រៀងពីរោះក្បាច់រាំឡូយកប់ក្នុងនោះអ្នកគាំទ្រក៏ភ្ញាក់ផ្អើលផងដែរជាមួយវត្ត មានតួប្រុស Rai មានរូបរាងសង្ហាខ្លាំងតែម្ដងទាំងរាងខ្ពស់ស្រឡះ មុខមាត់ស្រស់ស្អាត កែវភ្នែកស្រទន់មុតស្រួចពិតជាទាក់ទាញ ខ្លាំងជាពិសេសមិត្តនារីៗតែម្ដង៕

ទស្សនាការសម្ដែងរបស់ Rai ខាងក្រោម៖

អត្ថបទ៖ PAV SREY PICH