រូបភាពជាច្រើនសន្លឹកបង្ហាញពីទិដ្ឋភាពបង្កាន់ដៃនាគប្រាសាទបន្ទាយសំរ៉ែ នៅមុន និងក្រោយពេលជួសជុល

  • 2021-10-28 01:03:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អាជ្ញាធរជាតិអប្សរា គ្រោងនឹងបញ្ចប់ការជួសជុលបង្កាន់ដៃនាគនៅប្រាសាទបន្ទាយសំរ៉ែ ក្នុងខែវិច្ឆិកា ឆ្នាំ២០២១នេះ បន្ទាប់ពីក្រុមអ្នកបច្ចេកទេសអាជ្ញាធរជាតិអប្សរា កំពុងជំរុញការងារជួសជុលបង្កាន់ដៃនាគប្រវែង៣០ម៉ែត្រ នៅរោងទងទី១ផ្នែកនិរតីប្រាសាទបន្ទាយសំរ៉ែ ដែលទទួលរងការខូចខាតធ្ងន់ធ្ងរ។

មកដល់ពេលនេះ ការងារជួសជុលសម្រេចបានជាង ៩០ភាគរយហើយ ផ្នែកដែលនៅសេសសល់បន្តិចបន្តួច គ្រោងនឹងបញ្ចប់ក្នុងខែវិច្ឆិកា ឆ្នាំ២០២១ខាងមុខ។ សកម្មភាពទាំងនោះរួមមាន ការស្វានដាក់ស្នួលតភ្ជាប់បំណែក ដងខ្លួននាគ និងដាប់ថ្មថ្មីបំពេញកម្រាស់ជើងទម្របង្កាន់ដៃនាគជាដើម។ កិច្ចការងារនេះ ធ្វើឡើងដើម្បីលើកតម្លៃឡើងវិញនៅប្រាសាទ បន្ទាយសំរ៉ែ ក៏ដូចជាធ្វើឲ្យមាននិរន្តរភាពសម្រាប់ការអភិរក្សប្រាសាទខ្មែរ។

ចំពោះផលលំបាកក្នុងការងារជួសជុល គឺទីធ្លាមានភាពតូចចង្អៀត ពិបាកក្នុងដឹកជញ្ជួនថ្មមកក្នុងប្រាសាទ ត្រូវប្រើកម្លាំងពលកម្មទាំងស្រុង ដូច្នេះត្រូវចំណាយពេលវេលាយូរបន្តិច។ ក្រោយពីបញ្ចប់ការជួសជុលនៅទីនេះ ក្រុមការងារនឹងបន្តជួសជុលកន្លែងខូចខាតផ្សេងៗទៀត ដូចជា ហោរជាង ផ្តែរ កំពូលព្រហ្ម និងធ្នឹមជាដើម៕

បណ្ដុំរូបភាពពី អាជ្ញាធរជាតិអប្សរា

អត្ថបទ៖ សៀនហួរ