បុរស​ម្នាក់​​នេះ​អាច​នឹង​មក​កាន់​តំណែង​នៅ Barca ក្រោយ​ក្លឹប​បណ្ដេញ​លោក Koeman

  • 2021-10-28 02:11:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ចាត់​ការ Ronald Koeman ត្រូវ​បាន​បណ្ដេញ​ចេញ​​ពី​តំណែង​​ក្នុង​ក្លឹប Barcelona ហើយ​​ក្រោយ​ដឹក​នាំ​បាន​១៤​ខែ​នៅ​កីឡដ្ឋាន Nou Camp។

Barca ពេល​នេះ​មាន​តែ​១៥​ពិន្ទុ​ប៉ុណ្ណោះ​​ពី​ការ​លេង​១០​ប្រកួត​ក្នុង La Liga និង​បាន​ចាញ់​២​ប្រកួត​ក្នុង​ពាន​រង្វាន់ Champions League ក្នុង​វគ្គ​សន្សំ​ពិន្ទុ។ ពេល​នេះ​​ពួក​គេ​កំពុង​នៅ​លេខ​៩​ក្នុង​តារាង​ពិន្ទុ La Liga ក្រោយ​ចាញ់ Rayo Vallecano កាល​ពី​យប់​មិញ។

នេះ​គឺ​ជា​ការ​ចាញ់​​៣​ប្រកួត ក្នុង​ចំណោម​៤​ប្រកួត​ចុងក្រោយ​របស់ Barca នៅ​ក្នុង​លីគ​។ អតីត​វីរបុរស​របស់​ក្លឹប​លោក Xavi ដែល​កំពុង​ដឹក​នាំ​នៅ Al Sadd SC ​ក្លឹប​ក្នុង​ប្រទេស​កាតា​ត្រូវ​​បាន​គេ​មើល​ឃើញ​ថា អាច​នឹង​មក​ជំនួស​កន្លែង​លោក Koeman៕ ​

ប្រភព៖ BBC   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

អត្ថបទពេញនិយម