ឡានមួយទឹក ៤ ម៉ូដែលនេះកាន់លុយខ្ទង់ ២ ទៅ ៣ម៉ឺនដុល្លារគួរសម្រេចចិត្តទិញមួយណា?

  • 2021-11-08 09:15:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លំហូរ​ចូល​​ទិញ​លក់ និង​ជិះ​រថយន្ត​មួយ​ទឹក​នៅ​កម្ពុជា​នា​ពេល​បច្ចុប្បន្ន​នៅ​តែ​មាន​សន្ទុះ​កើន​ឡើង ពិសេស​នៅ​តាម​ឃ្លាំង​លក់​មួយ​ចំនួន​ក្នុង​ក្រុម​ភ្នំពេញ​បាន​នាំ​ចូល​មក​លក់​ជា​ច្រើន។

សម្រាប់​រថយន្ត​ទឹក​ដែល​ពេញ​និយម​ទាំង​នោះ​មាន​ដូច​ជា Lexus, Highlander, Prius, Camry បាឡែន ជា​ដើម។ ដោយ​ឡែក​ចំពោះ​តម្លៃ​វិញ​មាន​ចាប់​ពីជាង ១ម៉ឺន​ឡើងក៏​អាច​ដើរ​រក​ទិញ​ជិះ​បាន តែ​ថ្ងៃ​នេះ Sabay សូម​បង្ហាញ​ពី​រថយន្ត​មួយ​ទឹក​ចំនួន ៤ ម៉ូដែល​នេះ​វិញ​ម្ដង​កាន់​លុយ​ត្រឹមខ្ទង់ ២ម៉ឺង​ដុល្លារ​អាច​ទិញ​ជិះ​បាន ដែល​កំពុង​មាន​ការ​ចាប់​អារម្មណ៍​ច្រើន។

១. Toyota Prius ស៊េរីឆ្នាំ២០១០ ប្រភេទ Option 4 អត់ Solar full Option មានតម្លៃខ្ទង់ ២៣ ០០០ដុល្លារ

ឡានកូនកាត់កម្លាំងម៉ាស៊ីនសាំង លាយថាមពលអគ្គិសនី Prius ចេញបាន ៤ ជំនាន់ ខណៈម៉ូដែលឆ្នាំ ២០០៣ ដល់ ២០០៩ ត្រូវបានគេសង្គេតឃើញថាមានអ្នកច្រើននៅខ្មែរ។ ប៉ុន្តែថ្មីៗនេះប្រភេទឡាន Prius ក៏ចាប់ផ្ដើមមានភាពពេញនិយមសម្រាប់ស៊េរីឆ្នាំ ២០១០ ឡើយ និងមានលំហូរនាំចូលកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ។

ចង់បានរថយន្តខាងលើ លោកអ្នកក៏អាចស្នើសុំឥណទាន រថយន្តរបស់ធនគារ CIMB ដោយបង់មួយខែ ៣១២ដុល្លារ/ខែ ជាមួយអត្រាការប្រាក់ពិសេស ១៥% ទំហំឥណទានដល់ ៧០% នៃតម្លៃរថយន្ត និងរយៈពេលឥណទានដល់ ៧ឆ្នាំទៀតផង។

២. Camry Hybrid ស៊េរី​ឆ្នាំ២០០៧ ប្រភេទ Full Option មាន​តម្លៃខ្ទង់ ២៥ ០០០ដុល្លារ

រថយន្ត​ Camry Hybrid នេះ​ជា​ប្រភេទ​រថយន្ត​ដែល​កំពុង​មាន​ភាព​ពេញ​និយម​នៅ​កម្ពុជា​ផងដែល ដោយ​មាន​មាន​ពី​ប្រភេទ​គឺ ប្រភេទ Hybrid សុីសាំងខ្ទង់ ៦លីត្រ ក្នុង​ចំងាយ​ផ្លូវ ១០០កីឡូម៉ឺត្រ និង​ប្រភេទ​ Camry ធម្មតា​ សុីសាំង​ខ្ទង់ ៧,៥លីត្រ ក្នុង​ចំងាយ​ផ្លូវ ១០០គីឡូម៉ែត្រ។

ចង់បានរថយន្តខាងលើ លោកអ្នកក៏អាចស្នើសុំឥណទាន រថយន្តរបស់ធនគារ CIMB ដោយបង់មួយខែ ៣៣៩ដុល្លារ/ខែ ជាមួយអត្រាការប្រាក់ពិសេស ១៥% ទំហំឥណទានដល់ ៧០% នៃតម្លៃរថយន្ត និងរយៈពេលឥណទានដល់ ៧ឆ្នាំទៀតផង។

៣. Lexus RX330 ស៊េរី​ឆ្នាំ២០០៦ ប្រភេទប៉ុង ១ Full Option មាន​តម្លៃ​ខ្ទង់ ៣៧ ០០០ដុល្លារ

Lexus RX330 មាន​ចាប់​ពី​ស៊េរី​ឆ្នាំ២០០៤ រហូត​ដល់​ឆ្នាំ២០០៦ ដែល​កំពុង​មាន​ភាព​ពេញ​និយម​ជិះ​​នៅ​ខ្មែរ និង​មាន​ប្រទេស​ប៉ុង ១ និង​ប៉ុង​២ សម្រាប់ Option RX330 មាន ៣ ប្រភេទ​គឺ ប្រភេទ​ធម្មតា ប្រភេទ​ Half option និង​ប្រភេទ​ full option ។

ចង់បានរថយន្តខាងលើ លោកអ្នកក៏អាចស្នើសុំឥណទាន រថយន្តរបស់ធនគារ CIMB ដោយបង់មួយខែ ៥០៣ដុល្លារ/ខែ ជាមួយអត្រាការប្រាក់ពិសេស ១៥% ទំហំឥណទានដល់ ៧០% នៃតម្លៃរថយន្ត និងរយៈពេលឥណទានដល់ ៧ឆ្នាំទៀតផង។

៤. Lexus RX400h ស៊េរី​ឆ្នាំ២០០៦ ប្រភេទប៉ុង ១ Full Option មាន​តម្លៃ​ខ្ទង់ ៤០ ០០០ដុល្លារ

Lexus RX400h ជា​ប្រភេទ​រថយន្ត​មួយ​ទឹក​ដែល​ពេញ​និយម​ខ្លាំង​ក្នុង​ចំណោម​ឡាន​មួយ​កំពុង​មាន​លក់​នៅ​ខ្មែរ និង​អ្នក​និយម​ប្រើ​ប្រាស់​ជា​ច្រើន Lexus RX400h មាន ៣ ប្រភេទ​គឺ ប្រភេទ​ធម្មតា ប្រភេទ​ Half option និង​ប្រភេទ​ full option ។

ចង់បានរថយន្តខាងលើ លោកអ្នកក៏អាចស្នើសុំឥណទាន រថយន្តរបស់ធនគារ CIMB ដោយបង់មួយខែ ៥៤៣ដុល្លារ/ខែ ជាមួយអត្រាការប្រាក់ពិសេស ១៥% ទំហំឥណទានដល់ ៧០% នៃតម្លៃរថយន្ត និងរយៈពេលឥណទានដល់ ៧ឆ្នាំទៀតផង។

សម្រាប់ព័ត៌មានលម្អិតសូមជជែកជាមួយមន្ត្រីឥណទានរថយន្តរបស់ធនាគារ CIMB ដោយផ្ទាល់ តាមរយៈលេខទូរសព្ទ 096 669 2222 / 092 667 375

បញ្ជាក់៖ ដោយ​សារ​វា​ជា​ប្រភេទ​ឡាន​មួយ​ទឹកដូច​នេះ តម្លៃ​​ក៏​អាច​មាន​ភាព​ខុសគ្នាតិចតួចទៅតាម​គុណភាព​និង​តម្លៃ​នាំ​ចូល​តាម​ការាសផ្ទាល់​។

អត្ថបទ៖ ម៉េងងី