DLOW ប្រាប់គន្លឹះទទួលបានប្រជាប្រិយភាពលឿន ក្នុងអាជីពជា Streamer របស់ខ្លួន

  • 2021-11-10 04:22:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Dlow គឺ​ជា Streamer ដែល​កំពុង​មានប្រជាប្រិយភាព​លើ​បណ្ដាញ​សង្គម​ហ្វេស​បុក និង​ពិសេស​អ្នក​ចូល​មើល​ការ​ប្រកួត​កីឡា E-Sport នៅ​កម្ពុជា​នា​ពេល​កន្លង​មក។ Dlow ដែល​មាន​ឈ្មោះ​ពិត​ថា ទូច តុងហេង លោក​តែ​លេច​មុខ​ធ្វើ​ជា Caster ជា​ញឹកញាប់​រាល់​ការ​ប្រកួត​កីឡា E-Sport នៅ​កម្ពុជា​នា​ពេល​កន្លង​មក​។

ចាប់​ផ្ដើម​ធ្វើ​ជា​អ្នក​ឡាយ​ហ្គេម​​ដំបូង​កាល​អំឡុង​ខែ វិច្ឆិកា ឆ្នាំ២០២០ រហូត​មក​ដល់​ពេល​នេះ DLOW បាន​ទាញ​ចំនួន​អ្នក​គាំទ្រ​ជា​ច្រើន​នៅ​លើ​ហ្វេស​បុក ដោយមាន​ចំនួន​អ្នក Follow នៅ​លើ​ផេក​របស់​ខ្លួន​ជាង 400K ហើយ។ ការ​ទាញ​ប្រជា​ប្រិយភាព​បាន​នេះ​ហើយ​ធ្វើ​ឲ្យ​ DLOW ទទួល​បាន​ការ​ងារ​ជា​បន្ត​បន្ទាប់​ក្នុង​អាជីព​របស់​ខ្លួន។ ហើយ​នេះ​គឺ​ជា​គន្លឹះ​មួយ​ចំនួន​ដែល DLOW បង្ហាញ​ប្រាប់ដើម្បី​ទទួលបានប្រជាប្រិយភាពលឿន សម្រាប់​អ្នក​ចង់​ក្លាយ​ខ្លួន​ធ្វើ​ជាអ្នក​ឡាយ​ហ្គេម​នៅ​លើ​ហ្វេស​បុក។

កត្តា​ដែល​ធ្វើ​ឲ្យ​មាន​អ្នក​គាំទ្រ​ច្រើន​គឺ ត្រូវ​មាន​សមត្ថភាព​ខ្លាំង​ជា​គូរ​ប្រកួត​គឺ​ពឹង​ទៅលើភាពឆ្លាតវ៉ៃ ការសាមគ្គី ការសម្រេចចិត្តរហ័ស នឹង​ត្រូវ​រក​វិធី​សាស្ត្រ​​ជា​មួយ​ក្រុម​របស់​ខ្លួន​ធ្វើ​យ៉ាង​ណា​ឲ្យ​មាន​ប្រៀប​ជាង​គូរ​ប្រួត។​ មួយ​ទៀត DLOW បាន​ប្រាប់​ថា​ដើម្បី​ទាញ​ហ្វេន​បាន​កាន់​តែ​ច្រើន​គឺ​ត្រូវ​និយាយ​ជា​មួយ​ហ្វេ​នៅ​យើង​ឡាយ​ម្ដង និង​ព្យាយាម​ឆ្លើយ​តប​ Comment និយាយា​លេង​សើច​ឲ្យ​បាន​ច្រើន​ ផ្ដល់​ភាព​សប្បាយ​រីក​រាយ​ទៅ​កាន់​ហ្វេន​របស់​ខ្លួន នេះ​ក៏​អាច​ធ្វើ​ឲ្យ​បរិយាកាស​នៅ​ពេល​យើង​ឡាយ​ហ្គេម​ម្ដង​ៗ​មិន​ធុញ​ដែរុ។

ចំណុច​នេះ​សំខាន់មួយ​ទៀត​នេះ​​គឺ​យើង​ត្រូវ​​ប្រម៉ូត​ខ្លួន​ឯង​នៅ​ក្នុង​បណ្ដាញ​សង្គម​ផ្សេងៗ ដូច​ជា Facebook, YouTube, TikTok យក​វីដេអូ​ដែល​ខ្លួន​លេង​ហ្គេម​ឬ វិដេអូ​ផ្សេងៗ​ដែល​ផ្ដល់​ចំណេះ​ដឹង​ទៅកាន់​ហ្វេន បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ដែល​មាន​អ្នក​លេង​ច្រើន​ និង​ធ្វើ​គេ​កាន់​តែ​ស្គាល់​យើង​បាន​កាន់​តែ​ច្រើន​។ ​

គូស​បញ្ជាក់​ដែរ​ថាមុន​ចាប់​យក​អាជីព​ជា​អ្នក​ឡាយ​ហ្គេម​នេះ DLOW ប្រាប់​ថា​លោក​បាន​សុំ​ការ​អនុញ្ញាត​ពី​គ្រួសារ​បាន​ត្រឹម​ត្រូវ ព្រោះ​លោក​គិត​ថា​បច្ចុប្បន្ន​កីឡា E-Sport នៅ​កម្ពុជា​កំពុង​ដើរ​ទៅ​មុខ និង​រំពឹង​ថា​នេះ​គឺ​ជា​ការ​ងារ​មួយ​ដែល​ខ្លួន​ស្រលាញ់​តាំង​ពី​តូច​មក​ និង​មាន​ទំនុក​ចិត្ត​លើ​ខ្លួន​ឯង។ប្រឡូក​ចូល​អាជីព​ជា​អ្នក​ឡាយ​ហ្គេម​នេះ​លេញ​លេញ DLOW ប្រាប់​ថា​មួយថ្ងៃ​ជា​មធ្យម​លោក​ឡាយ​ហ្គេម​ត្រឹម ៦ម៉ោង​ប៉ុណ្ណេះ តែ​ថ្ងៃ​ខ្លះ​ក៏​លើស​និង​ដែរ។

ក្នុង​នាម​ជា​អ្នក​ចូល​ចិត្ត​កីឡា E-Sport សម្រាប់​អ្នក​ចូល​ចិត្ត​លេង​ហ្គេម សូមមេត្តាកុំយកវិស័យ E-Sport ទៅប៉ះពាល់ជាមួយ ល្បែងស៊ីសង អំពើ​អណាចារ និង អំពើអសីលធម៌ផ្សេងៗ។ ព្រោះក្នុងនាមជាអ្នកដែលស្រឡាញ់វិស័យនេះ មិនចង់ឃើញវិស័យកីឡា E-Sport ត្រូវបានគេស្អប់ និងគិតអាក្រក់ទៅលើវិស័យនេះនោះទេ ព្រោះកីឡាអេឡិចត្រូនិច វាដូចជាកីឡាធម្មតាដែរ គឺពឹងទៅលើ សម្ថតភាព ភាពឆ្លាតវ៉ៃ ការសាមគ្គី ការសម្រេចចិត្តរហ័ស និង ស្មារតីតស៊ូផងដែរ៕

អត្ថបទ៖ ម៉េងងី