ប្រិយមិត្ត​បាញ់​លុយ​ឲ្យ​ព្រោង​ព្រាត តែ​ទី​បំផុត ងួន សុបិន បាន​ប្ដូរ​ចិត្តបាញ់​លុយ​សងវិញ​ទាំង​អស់!

  • 2021-11-11 07:35:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅរសៀលថ្ងៃទី១០ វិច្ឆិការម្សិលមិញនេះលេចវត្តមានតារាកំប្លែង និងជាអ្នកនិពន្ធចម្រៀង ងួន សុបិន ប្រកាសក្ដែងៗលើបណ្ដាញសង្គមសុំជំនួយពីមហាជន១ដុល្លារម្នាក់សម្រាប់ជាការលើកទឹកចិត្តដើម្បីជាទុនផលិត MV ចម្រៀង ប៉ាក់ពងុវ៉ុង របស់ខ្លួន។

មហាជនមិនទាន់ស្ងប់ស្រួលបួលរឿង ខ្ញុង ផងស្រាប់តែពេលនេះអ្នកនិពន្ធចម្រៀងប្រចាំផលិតកម្ម ថោន ក៏ដូចជាម្ចាស់បទ ប៉ាក់ពងុវ៉ុង បានបង្ហោះលើត្អូញត្អែរគ្មានលទ្ធភាពក្នុងការផលិត MV ប៉ាក់ពងុវ៉ុង សុំជំនួយពីមហាជនដែលស្រលាញ់គាំទ្រ ១ដុល្លារ ជាការលើកស្ទួយចម្រៀងខ្មែរ។

ងួន សុបនិ៖”តើអាចទេ ខ្ញុំចង់ផលិត MV បទនេះតែគ្មានលទ្ធភាព បើបងប្អូនស្រលាញ់ចូលចិត្តចង់ ឃើញ MV នេះចេញជាផ្លូវការអាចទេ ១$ សម្រាប់ការលើកទឹកចិត្តដល់វិស័យចម្រៀងខ្មែរ”។ ក្នុងនោះ លោកបានបន្ថែមទៀតដែរថាចម្រៀង ប៉ាក់ពងុវ៉ុង នេះជាបទល្បីនៅលើបណ្ដាញសង្គមជាពិសេស នៅក្នុង Tik Tok មានអ្នកយកទៅរាំយ៉ាងច្រើនក្នុងនោះក៏មានជនបរទេសផងដែរ ប៉ុន្តែគ្មានអ្នកណាទិញយកទៅធ្វើអាជីវកម្ម។

ទន្ទឹមនឹងនេះ ក៏មានអ្នកខ្លះបានចូលរួមបរិច្ចាក ហើយមានអ្នកខ្លះចេញមតិរិះគន់។ ដោយសម្លឹងឃើញ មានអ្នករិះគន់ ស្រាប់តែអ្នកនិពន្ធរូបនេះប្ដូរចិត្តភ្លាមៗបាញ់លុយឱ្យអ្នកដែលបានបរិច្ចាគវិញ ថែមទាំង បោះពាក្យយ៉ាងដូច្នេះថា”អរគុណទឹកចិត្តបងប្អូនដែលស្រឡាញ់ បាញ់លុយABAអោយខ្ញុំតែខ្ញុំបាន បាញ់ជូន វិញអស់ហើយ”។ ក្រោយបាញ់លុយត្រឡប់ទៅម្ចាស់ជំនួយវិញ ងួន សុបនិ ក៏បានបន្ថែមជាសុភាសិនមួយឃ្លាផងដែរថា “របស់ Free មិនសូវល្អទេបងប្អូន”៕

អត្ថបទ៖ PAV SREY PICH