ជួយដាក់ពិន្ទផង! អគារក្រសួងទាំង ៣ ទើបសាងសង់ហើយ និងកំពុងសាងសង់ ស្អាតៗម្យ៉ាងម្នាក់

  • 2021-11-11 08:55:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជាច្រើនទស្សវត្សមកហើយ រាជរដ្ឋាភិបាលបានផ្តោតលើកិច្ចខិតខំប្រឹងប្រែងក្នុងការពន្លឿន ការអភិវឌ្ឍគ្រប់វិស័យទាំងរដ្ឋនិងឯកជនផ្អែកលើគោលការណ៍អភិវឌ្ឍន៍ នឹងទទួលបានលទ្ធផលល្អគួរឲ្យកត់សម្គាល់ ក្នុងរយៈពេលកន្លងមកនេះ ។ រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចនូវកំណើនសេដ្ឋកិច្ចគួរជាទី មោទនៈ ដែលគាំទ្រមួយផ្នែកធំក្នុងវិស័យឧស្សាហកម្មកាត់ដេរ អចលនទ្រព្យ សំណង់ ដឹកជញ្ជូន និងគមនាគមន៍ ពាណិជ្ជកម្មក្នុងស្រុក និងទេសចរណ៍ជាដើម ។

រាជរដ្ឋាភិបាលបានបានវិនិយោគជាច្រើនលើហេដ្ឋារចនាសម្ព័ន្ធរូបវន្តដែលធ្វើឲ្យវិនិយោគផ្ទាល់ពីបរទេសកើនឡើងគួរឲ្យកត់ សម្គាល់ ។ បើទោះបីរយៈពេលចុងក្រោយនេះ កម្ពុជាទទួលរងគ្រោះធ្ងន់ធ្ងរនៃបរិបទកូវីដ១៩ បានធ្វើឲ្យរាំងស្ទះចន្តរសេដ្ឋកិច្ច និងវិស័យសំខាន់ៗមួយចំនួន យ៉ាងណាមិញក្រោមកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល សមិទ្ធផលថ្មីៗរបស់កម្ពុជាបានកកើតឡើងជាបន្តបន្ទាប់។ ជាក់ស្ដែង សមិទ្ធផល អគារថ្មីចំនួន៣ក្រសួង ដែលទើបសាងសង់រួចរាល់ និងកំពុងសាងសង់ ស្អាតៗម្យ៉ាងម្នាក់ដែលសុទ្ធសឹងបង្ហាញពីគុណតម្លៃនៃការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការលើកម្ពស់តម្លៃស្ថាបត្យកម្ម ដែលជាស្នាដៃផ្ទាល់របស់កូនខ្មែរ ហើយក៏បានបង្ហាញនូវសមត្ថភាពរបស់រាជរដ្ឋាភិបាលលើការគ្រប់គ្រង និងប្រើប្រាស់ថវិកាជាតិ ដើម្បីបង្កើតនូវសមិទ្ធផលជាទីមោទនភាពសម្រាប់ជាតិផងដែរ។

ខាងក្រោមនេះជា អគារទីស្ដីការក្រសួងចំនួន៣ គឺអាគារថ្មីនៃក្រសួងមហាផ្ទៃ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងក្រសួង សាធារណការ និងដឹកជញ្ជូន ដែលទើបសាងសង់ថ្មីរួចរាល់ និងកំពុងសាងសង់ មានទម្រង់និងរចនាបទនិងការច្នៃប្រឌិតខុសប្លែកផ្សេងៗពីគ្នា តោះជួយដាក់ពិន្ទផង! ថាតើអគារក្រសួងទាំង ៣ខាងក្រោមនេះ ទើបសាងសង់ហើយ និងកំពុងសាងសង់ មួយណាដែលប្រិយមិត្តពេញចិត្តជាងគេដែរ?

ក្រសួងមហាផ្ទៃ

ក្រសួងសាធារណការ និងដឹកជញ្ជូន

ក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់

អត្ថបទដោយ៖ ស៊ូ អីន