បទចុងក្រោយ! ដាវីន ប្ដូររសជាតិ១បទនេះ ពិតជាលន្លង់លន្លោចណាស់!
- 2021-11-12 09:19:42
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
បទចុងក្រោយ! ដាវីន ប្ដូររសជាតិ១បទនេះ ពិតជាលន្លង់លន្លោចណាស់!
ចន្លោះមិនឃើញ
អ្នកចម្រៀង Cover ដាវីន បានបង្ហាញប្រិយមិត្តនូវសមត្ថភាពខ្ពស់ក្នុងការបង្ហើរសំនៀងរបស់ពួកគេ ដោយនៅសប្ដាហ៍ចុងក្រោយរបស់ខ្លួន រូបគេបានបង្ហើរសំនៀងមួយបទរបស់លោក រិន សាវ៉េត មានចំណងជើងថា "សន្យាមុនគេង" យ៉ាងលន្លង់លន្លោច។
បទនេះជាបទល្បីរបស់តារាចម្រៀងស្រគត់ស្រគំខាងលើកាលពីប៉ុន្មានឆ្នាំមុន។ ក្រោយពីកប់បាត់ស្ទើរមានអ្នកនឹកនា ស្រាប់តែត្រូវ នាង ដាវិន បានលើកយកមកច្រៀងសារជាថ្មីក្នុងកម្មវិធី "Sabay Sessions3” នាយប់មិញនេះ។
តាមទម្លាប់ ដាវិន គឺជាអ្នកដែលនិយមច្រៀងរបស់របស់កំពូលតារាប្រុស គឺលោក ព្រាប សុវត្ថិ បំផុត ដោយក្នុងចំណោម ៥បទរបស់លោកក្នុងកម្មវិធីខាងលើ ដាវិន បានច្រៀងបទរបស់តារាជើងចាស់ ដល់ទៅ ៣បទហើយ ហើយបទនីមួយៗសុទ្ធតែទទួលបានការពេញនិយមច្រើន។ ដោយឡែកការផ្លាស់ប្ដូររសជាតិមកច្រៀងបទរបស់ រិន សាវ៉េត នៅពេលនេះ ក៏មិនធ្វើឲ្យប្រិយមិត្តខកចិត្តដែរ។
នាង ដាវិន បានបង្ហើរសំនៀងដ៏ក្រអួនរបស់លោក ក្នុងបទចម្រៀងមួយបទនេះ ប្រកបដោយមន្តបំពេរ។ តោះ...ទស្សនា និងស្ដាប់ទាំងអស់គ្នា!