រកឯណាបាន! តាម Athika បញ្ជាក់ បូព្រឹក្ស សុខចិត្តលក់ឡាន យកលុយផលិត MV អស្ចារ្យនេះឡើង

  • 2021-11-17 06:55:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅមុននេះបន្តិចធ្លាយដំណើររឿងផលិត MV ថ្មីរបស់តារាចម្រៀងស្រីល្បីឈ្មោះ ទេព បូព្រឹក្ស សុខចិត្ត លក់ឡានជាទីស្រលាញ់របស់ខ្លួន យកលុយមកផលិត MV វីរនារី អស់ប្រមាណ១៥ម៉ឺនដុល្លារអាមេរិក យោងតាមលោក Athika ឱ្យបានដឹង។

វីដេអូ MV ខ្លី Top of the lady (វីរនារី) របស់កំពូលតារាចម្រៀងកម្ពុជាកញ្ញា ទេព បូព្រឹក្ស កំពុងតែផ្ទុះកក្រើកលើបណ្ដាញសង្គមនានា ជាមួយនិងគម្រងរូបភាព និងសកម្មភាពប្លែកភ្នែកអស្ចារ្យជាច្រើនដែល ឆ្លុះបញ្ចាំងពីភាពអង់អាចក្លាហានរបស់ស្ត្រី។

ទន្ទឹមនឹងនេះក៏លេចធ្លាយដំណើររឿងទម្រាំផលិតបាន MV អស្ចារ្យមួយនេះឡើង បូព្រឹក្ស ឆ្លងកាត់រឿង លំបាកជាច្រើន។ ជាក់ស្ដែងដើម្បីជាទុនក្នុងការផលិត MV នេះតារាស្រីរូបនេះត្រូវលះបង់រថយន្ដសេរី ទំនើបមួយ គ្រឿង។ ពោលមុនពេលចាប់ផ្ដើមផលិត MV នេះ បូព្រឹក្ស បានយកឡានរបស់នាងទៅលក់ ដើម្បីយកលុយទាំងនោះមកផលិត MV Top of the lady ដែលចំណាយរហូតដល់ទៅ ៦០០លាន រៀល គិតជាប្រាក់ដុល្លារ ១៥ម៉ឺនដុល្លារ ដែលនេះសបញ្ជាក់ឱ្យឃើញពីមនសិកាស្រលាញ់ជាតិ ខំប្រឹងផលិត MV តំណាងជាតិនេះឡើង។

Athika៖”ជារឿងពិត ! ថ្ងៃដែលចែព្រឹក្សយកឡានទៅលក់ដើម្បីយកថវិការផ្ទាល់ខ្លួនមកធ្វើMVនេះ ខ្ញុំក៏ បានទៅជាមួយគាត់ដែរការលះបង់ថវិកាផ្ទាល់ខ្លួនសម្រាប់គាត់ខ្ញុំគិតថាវាមិនមែនជារឿងធំសម្រាប់គាត់នោះទេ ប៉ុន្តែមនសិការក្នុងការបង្កើតMVដែលតំណាងឱ្យប្រជាជាតិ”។

ក្នុងនោះ Athika បានបញ្ចាក់ថា ទេព បូព្រឹក្សបានលក់រថយន្តរបស់ខ្លួនអស់ពីរគ្រឿងដើម្បីប្រមូលក្នុងការផលិតបទចម្រៀងមួយនេះផងដែរ។ បទចម្រៀងនេះផ្ទាល់ ទេព បូព្រឹក្ស បានធ្វើការចូលរួមសហការជាមួយនឹង Pleng by Smart ជាថវិកាឧបត្ថម្ភមួយចំនួន និង ជាការគាំទ្រក្នុងការចូលរួមផ្សព្វផ្សាយបទចម្រៀងនេះផងដែរ។

Athika ក៏បានបន្ថែមថា "MV Top of the Lady" គិតចេញជារូបរាងតាំងពី ២ឆ្នាំមុនមកម៉្លេះ និងត្រូវបានរៀបចំឡើងអស់រយៈពេល ២ ខែ ជាមួយក្រុមការងារសរុប ១២៦ នាក់ ហើយគាត់បានបន្ថែមថា “ឈុតដែលគាត់ឈរក្នុងប្រាសាទព្រះវិហារដែលជាសម្បត្តិបេតិកភណ្ឌពិភពលោក មើលហើយគឺព្រឺសម្បុរតែម្តង សំរាប់ខ្ញុំមើលទៅវាពិតជាអស្ចារ្យណាស់ ឈុតនេះក្រុមការងារបានដំឡើងជារូបរាងប្រាសាទព្រះវិហារ មើលហើយគឺមិនសរសើរមិនបានទេ"។

"ឈុតចម្បាំង បើអ្នកទាំងអស់គ្នាមើលយឺតៗ អ្នកទាំងអស់គ្នា នឹងឃើញ តួដែលស្លៀកពាក់ឈុតខ្មៅ បានធ្វើសឹកសង្រ្គាមជាមួយតួមេទ័ពស្រីជាច្រើន ហើយចុងក្រោយគឺទ័ពស្រីរបស់យើងបានយកជ័យជំនះលើសឹកសង្រ្គាមមួយនេះ ឈុតនេះផ្នែក Set Designer បានធ្វើដេគ័រជាភ្នំតែម្តង និង ឈុតមេទ័ពស្រីដ៏ទៃទៀតក៏ត្រូវបានធ្វើតាមក្បួនច្បាប់ដើម ឈុតនេះគឺដុតភ្លើងពេញ Studio តែម្តង”៕

ទស្សនា វីដេអូខ្លីនៃ MV Top of the lady (វីរនារី) ខាងក្រោមនេះ៖

អត្ថបទ៖ PAV SREY PICH

អត្ថបទថ្មី