ទូរសព្ទរបស់ Elon Musk ប្រើផ្កាយរណប ភ្ជាប់ទៅខួរក្បាល ជីករកកាក់ ត្រៀមបង្ហាញខ្លួនឆាប់ៗ

  • 2021-11-23 08:02:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្មីៗនេះ មានដំណឹងជាច្រើនពាសពេញបណ្ដាញផ្សព្វផ្សាយ លើកឡើងថា Tesla ត្រៀមនឹងបញ្ចេញស្មាតហ្វូនរបស់ខ្លួន មានលក្ខណៈពិសេសខុសពីស្មាតហ្វូនដទៃដែលយើងធ្លាប់បានឃើញ ហើយវាទំនងនឹងមានឈ្មោះថា Tesla Model Pi។ ដែល Pi នេះ ជាតម្លៃលេខគណិតវិទ្យា ស្មើនឹង ៣,១៤...។

មានការរំពឹងទុកថា Model Pi នឹងបំពាក់បច្ចេកវិទ្យាសាកថ្មតាមពន្លឺព្រះអាទិត្យ ថែមទាំងតួខ្លួនស្មាតហ្វូនអាចប្ដូរពណ៌តាមទីកន្លែងស្ថិតនៅ។

មិនតែប៉ុណ្ណោះ វាថែមទាំងអាចប្រើជាម៉ាស៊ីនជីករកកាក់ឌីជីថល ដូចជាលុយ Marscoin ផងដែរ។ លើសពីនេះ វាអាចនឹងប្រើបច្ចេកវិទ្យា Neuralink សម្រាប់ភ្ជាប់ពីទូរសព្ទទៅកាន់មនុស្សតាមរយៈខួរក្បាលថែមទៀតផង។

លើសពីនេះវាក៏នឹងអាចប្រើប្រាស់អ៊ីនធឺណិតពីផ្កាយរណប តាមរយៈក្រុមហ៊ុន Starlink របស់ Elon Musk ស្រាប់ ដែលអាផ្គត់ផ្គង់អ៊ីនធឺណិតក្នុងល្បឿន 210 Mbps នៅតំបន់ដាច់ស្រយាលគ្មានបង្គោលភ្លើងទៅដល់។

ក្រៅពីលក្ខណៈពិសេសខាងលើ Model Pi ក៏នឹងជាស្មាតហ្វូនខ្លាំងមិនចាញ់ក្រុមហ៊ុនដទៃ ត្បិតអីវានឹងបំពាក់ឈីបខ្លាំងចុងក្រោយ Snapdragon 898, ប្រើសេវា5G, បំពាក់អេក្រង់ 4K, មានកាមេរ៉ា ៤គ្រាប់ ប្រើលែមដើម ទំហំ 108MP និងមានទំហំផ្ទុកធំដល់ទៅ 2TB។

យ៉ាងណា គេមិនទាន់ដឹងពីតម្លៃស្មាតហ្វូន Tesla Model Pi នៅឡើយទេ ដោយឡែកថ្ងៃប្រកាសចេញវិញ មានការរំពឹងទុកជាច្រើនថានឹងបញ្ចេញនៅចុងឆ្នាំនេះ ប៉ុន្ដែផ្អែកតាម CEO Elon Musk បច្ចុប្បន្នកំពុងមានបញ្ហាបន្ដបន្ទាប់ គេសង្ឃឹមថាស្មាតហ្វូននឹងអាចប្រកាសចេញនៅ ឆ្នាំក្រោយ២០២២ ច្រើនជាង៕

ប្រភព៖ gulfnews

អត្ថបទ៖ កុសល