Apple និង Amazon ត្រូវអាជ្ញាធរអ៊ីតាលីផាកពិន័យទាក់ទិននឹងរឿងកាស Beats

  • 2021-11-25 04:19:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អាជ្ញាធរ​អ៊ី​តា​លី​ សម្រេចផាក​ពិន័យសរុបជា​ទឹកប្រាក់​ចំនួន ២២៨ ​លាន​ដុល្លារទៅលើ​ក្រុមហ៊ុន​បច្ចេកវិទ្យា Apple និង Amazon ទាក់ទិនទៅនឹងករណីលក់​ផលិតផលកាស Beats​ ។

រឿងក្ដីក្ដាំងដែលស្ងាត់ៗស្រាប់តែលេចឡើងចុះផ្សាយដោយសារព័ត៌មានអន្តរជាតិព្រោងព្រាត បានឲ្យដឹងថា៖ «បទ​ប្បញ្ញត្តិ​នៃ​កិច្ចព្រមព្រៀង​ឆ្នាំ ២០១៨ ​រវាង​ក្រុមហ៊ុន​ទាំង​ពីរ​ខាងលើសរសេរជា លាយលក្ខអក្សរថា នៅ​លើ​គេហទំព័រ Amazon អ៊ី​តា​លី (Amazon.it)​ មាន​តែ​អ្នកលក់​បន្ត​ដែល​ត្រូវ ​បាន Amazon ​ជ្រើសរើស​ប៉ុណ្ណោះទើបអនុញ្ញាតិ​ឲ្យ​លក់​ផលិតកាស Beats នេះបាន។»

ម៉ាកយីហោកាស Beats ក្លាយជាផលិតផលមួយរបស់ Apple ដែលទិញយកក្នុងតម្លៃ ៣ ពាន់លានដុល្លារតាំងពីឆ្នាំ ២០១៤ ។

អាជ្ញាធរ​ដដែលខាងលើបានរំលេច្យដឹងថា នេះ​គឺជា​ការ​រំលោភច្បាប់​សហភាព​អ៊ឺ​រ៉ុ​ប និង​ប៉ះពាល់​ដល់​ការ​ប្រកួតប្រជែង​លើក​តម្លៃ​ទីផ្សាររួម។

អាជ្ញាធរ​ក្រុងរ៉ូមអ៊ី​តា​លី​ ​ផាកពិន័យ​ក្រុមហ៊ុន Amazon ជា​ទឹកប្រាក់ជាង ៧៧​លាន​ដុល្លារ​ និង​ក្រុមហ៊ុន Apple ជា​ទឹកប្រាក់ជាង ១៥០ ​លាន​ដុល្លារ​និង​បញ្ជា​ឲ្យ​ក្រុមហ៊ុន​យក្ស​ទាំង​ពី​រប​ញ្ឍ​ប់​ការ​រឹតត្បិត ដើម្បី ​ផ្តល់​ឱកាស​ដល់​អ្នក​លក់រាយផ្សេងទៀត​អាច​លក់​ផលិតផល Apple និង​កាស Beats នៅ​លើ​គេហទំព័រ Amazon.it (Amazon អ៊ី​តា​លី​) ដោយ​មិន​មានការ​រើសអើង​(ទីផ្សារសេរី)។

ដោយឡែកទាំងភាគីក្រុមហ៊ុន Apple និង Amazon ​ពួក​គេ​គ្រោង​នឹង​រៀបចំពាក្យបណ្ដឹងប្តឹង​ជំទាស់​ការ​ផាកពិន័យ​នោះ​ដែរ។

Apple ​និយាយ​ក្នុង​សេចក្តី​ប្រកាស​ថា «ដើម្បី​ធានា​ថាអតិថិជន​របស់​យើង​ទិញ​បាន​ផលិតផល​ពិត យើង​បាន​ធ្វើ​ការងារ​យ៉ាង​ជិត​ស្និទ្ធ​ជាមួយ​ដៃគូ​លក់​បន្ត និង​ក្រុម​អ្នកជំនាញ​ជុំវិញ​ពិភពលោក គយ និង​ពាណិជ្ជករ ដើម្បី​ធានា​ថា​មាន​តែ​ផលិតផល​ពិត​ប៉ុណ្ណោះ​ត្រូវ​បាន​ដាក់​លក់​»​។

ចំណែក Amazon វិញ​ក៏​បាន​ចេញ​សេចក្តី​ប្រកាស​ដាច់​ដោយឡែក​ពី​គ្នា​ផង​ដែរ លើក​ឡើង​ថា ខ្លួន​មិន​យល់​ស្រប​ឡើយ​ចំពោះ​ការ​សម្រេចចិត្ត​របស់​អាជ្ញាធរ​អ៊ី​តា​លី រីឯ​ការ​ផាកពិន័យជារឿងអយុត្តិធម៌ណាស់​៕

ប្រភព៖ BBC   ប្រែ​សម្រួល៖ រក្សា

អត្ថបទពេញនិយម