មកដឹង រឿងរ៉ាវនៅពីក្រោយឈុតហូលខ្មែរដែលMUC ២០២១ធ្លាប់ស្លៀករួចម្តង ត្រូវលើកស្លៀកម្តងទៀត ទៅអ៊ីស្រាអែល

  • 2021-11-29 06:00:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រឿងរ៉ាវនៅពីក្រោយឈុតដែលបវរកញ្ញា Miss Universe ២០២១កញ្ញា ងិន ម៉ារ៉ាឌី របស់កម្ពុជាស្លៀកចេញពីព្រលានយន្តហោះឆ្ពោះទៅកាន់ប្រទេសអ៊ីស្រាអែល ដែលគ្រប់គ្នាមិនទាន់ដឹង ។

នៅប៉ុន្មាននាទីមុននេះ ផេកផ្លូវការរបស់ Beauty Pageant Reviewer បានបង្ហោះសារផ្លូវការមួយដែលនិយាយពីរឿងរ៉ាវនៅពីក្រោយឈុតសំលៀកបំពាក់ហូលខ្មែរ ដែលបវរកញ្ញាចក្រវាលកម្ពុជាស្លៀកចេញពីព្រលានយន្តហោះឆ្ពោះទៅកាន់ប្រទេសអុីស្រាអែល ដែលឈុតនេះនាងធ្លាប់ស្លៀកម្តងរួចមកហើយកាលពីវគ្គសម្ភាសន៍ Close Door Interview ក្នុងកំឡុងពេលប្រកួត Miss Universe Cambodia ហើយលើកនេះបែជាងនាងស្លៀកឈុតនេះម្តងទៀត ក៏ព្រោះតែពាក់ព័ន្ធជាមួយនិងការបម្រែបម្រួលអាកាសធាតុ ដែលជាការចូលរួមថែរក្សាបរិស្ថាន និងទប់ស្គាត់នៃការបម្រែបម្រួលអាកាសធាតុ ។ ម្យ៉ាងវិញទៀតការផលិតសំលៀកបំពាក់ច្រេីនជារៀងរាល់ថ្ងៃលេីសកម្រិតគឺពិតជាមានផលប៉ះពាល់ដល់បរិស្ថានយ៉ាងខ្លាំង ព្រោះមានការកេីនឡេីងនៃសារជាតិ Polyester ដែលមិនអាចដុតអោយវារលាយទៅតាមធម្មជាតិបាន ដែលសារជាតិគីមីចូលទៅក្នុងទន្លេបង្ករផលប៉ះពាល់ដល់ប្រជាជនដែលប្រេីប្រាស់។

ជុំវិញចំពោះរឿងនេះដែរ ទើបបានជាកញ្ញាម៉ារ៉ាឌី ជ្រេីសរេីសឈុតហូលខ្មែរដែលនាងធ្លាប់បានស្លៀកម្តងរួចមកហេីយមកស្លៀកឡើងវិញ ហើយម្យ៉ាងវិញទៀតឈុតនេះបានបង្ហាញពីអត្ថសញ្ញាណជាតិខ្មែរ និងជួយលេីកស្ទួយនៃការប្រើប្រាស់ហូលរបស់ខ្មែររបស់ផងដែរ ។ក្នុងនោះដែរ កញ្ញា ម់ារ៉ាឌី ក៏បានប្រាប់ពីគុណសម្បត្តិពេលដែលនាងស្លៀកឈុតនេះទៅកានព្រលានយន្តហោះដែរថា បវរកញ្ញាគ្រប់គ្នានៅទីនោះ បានហៅនាងថា Cambodia ជាពិសេសបវរកញ្ញា ភីលីពីនបានប្រាប់នាងថា គ្រាន់តែឃេីញឈុតដែលនាងស្លៀក គេដឹងថា នាងជា CAMBODIA ហេីយ ។

អត្ថបទ៖ Tep Sovannmoly