ទើបចាប់ភ្លឹក តាមពិត Jennie ក៏ធ្លាប់ពាក់អាវម៉ូដនេះដែរ តែច្នៃទៅជា Style ផ្សេង
- 2021-12-01 07:58:29
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ទើបចាប់ភ្លឹក តាមពិត Jennie ក៏ធ្លាប់ពាក់អាវម៉ូដនេះដែរ តែច្នៃទៅជា Style ផ្សេង
ចន្លោះមិនឃើញ
ម៉ូដអាវ ស្ទាយល៍សិចស៊ីមួយប្រភេទកំពុងពេញនិយម ហៅថាម៉ូដ «Cover-Up» មានអ្នកនិយមទិញពាក់ជាច្រើននាក់ ជាពិសេសមិត្តនារីដែលតាមទាន់សម័យ និងចូលចិត្តភាពសិចស៊ី។
ភាគច្រើនសង្កេតឃើញថា អាវប្រភេទនេះ សម្បូរអ្នកពាក់ច្រើននៅទ្វីបអាស៊ី ដោយគេច្រើនយកពាក់ជាអាវក្រៅ ហើយខ្លះក៏ពាក់យកតែម្ដង ដោយមិនមានអាវទ្រាប់ពីក្នុងទេ។
ជាម៉ូដសិចស៊ីមែន ប៉ុន្តែក៏អាស្រ័យលើអ្នកពាក់ដែរ ដូចជាឧទាហរណ៍ស្រាប់ Jennie (BLACKPINK) ក៏ជាអ្នកដែលធ្លាប់ពាក់អាវនេះដែរ។ នាងបានប្ដូរពីទម្រង់សិចស៊ីមកជាអាវពាក់ពីក្រៅ ដែល Cute មួយបែបផ្សេងទៀត ព្រោះ Jennie ក៏បានពាក់អាវសវាលក្លៀកពីក្នុងដែរ៕