គំនិតល្អៗ សំរាប់អ្នកដែលរុញរាងាយចុះចាញ់់និងបាក់ទឹកចិត្តនៅក្នុងជីវិត

  • 2021-12-03 06:56:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រសិនបើអ្នកមានអារម្មណ៍ថាអ្នកមិនមានសេចក្តីសុខ មិនមានសុភមង្គលនៅក្នុងជីវិត អ្នកអាចសាកល្បងដើរទៅមន្ទីពេទ្យ អ្នកនឹងឃើញមានអ្នកជំងឺជាច្រើនកំពុងតែឈឺដេកព្យួរសេរ៉ូមយ៉ាងពិបាកវេទនា អ្នកជំងឺសុំត្រឹមតែអាចដើរបាន អាចមានជីវិតរស់បានដូចមនុស្សទូទៅ ក៏គ្រប់គ្រាន់។

ប្រសិនបើអ្នកកំពុងតែធុញទ្រាន់ជាមួយនឹងការងាររបស់អ្នកពេលណា អ្នកអាចសាកល្បងគិតទៅមើលមនុស្សជាច្រើនដែលកំពុងមកដាក់ពាក្យធ្វើការ ឬកំពុងអង្គុយចាំសម្ភាសន៍ការងារនៅក្រុមហ៊ុន អ្នកនឹងឃើញថាមានមនុស្សជាច្រើនដែលកំពុងតែរកកាងារពុំទាន់បានធ្វើ សូមត្រឹមបានការងារដូចអ្នកក៏គ្រប់គ្រាន់។

ពេលខ្លះយើងគិតថាយើងនៅមានអ្វីជាច្រើនទៀតដែលខ្វះខាតនៅក្នុងជីវិត ធ្វើអោយយើងមិនមានក្តីសុខ តែតាមពិតទៅនៅមានមនុស្សជាច្រើនទៀត សុំត្រឹមមានស្មើរអ្វីដែលយើងកំពុងតែមាន ក៏ពួកគេមានសេចក្តីសុខបំផុតទៅហើយ ដូច្នេះកុំរវល់តែសម្លឹងសេចក្តីសុខដែលយើងមិនមាននៅក្នុងខ្លួន រហូតភ្លេចសេចក្តីសុខដែលយើងមានរាល់ថ្ងៃ។

ភាគច្រើនមនុស្សទូទៅចូលចិត្តប្រៀបធៀបខ្លួននឹងអ្នកដទៃ រហូតក្លាយទៅជាមនុស្សដែលរុញរាចុះចាញ់នឹងជីវិត ទោះបីការងារដែលយើងធ្វើគួរអោយធុញប៉ុណ្ណា ក៏នៅល្អជាងមនុសជាច្រើនទៀត ដែលមិនមានការងារល្អដូចយើងធ្វើ អាហារដែលអ្នកញាំដដែលរាល់ថ្ងៃ អ្នកអាចគិតថាមិនឆ្ងាញ់ នៅមានមនុស្សជាច្រើនមិនមានអាហារហូបដូចយើង ដែលមិនដឹងថាគេនឹងបានអ្វីញាំនៅថ្ងៃនេះ ពេលខ្លះយើងអាចនៅផ្ទះចង្អៀត តែនៅមាននុស្សជាច្រើនមិនមានផ្ទះនៅ ដូចជាយើង។

ដូច្នេះអ្នកដែលរុញរាចុះចាញ់ក្នុងជីវិត អាចសាកល្បងមើលជីវិតអ្នកដទៃទៀតដែលលំបាកជាងយើងឆ្ងាយណាស់ អ្នក គួរតែរីករាយនូវអ្វីដែលអ្នកមាន ហើយងើបឡើងតស៊ូបន្តនៅក្នុងជីវិត ជីវិតកើតមកជាមនុស្សមិនផលលំបាកចារឿងធម្មតា។

អត្ថបទដោយ៖ សាន​ សុធារដ្ឋ

អត្ថបទថ្មី