ឡានហោះ លែងជាម៉ាស៊ីនគំរូទៀតហើយ ចេញលក់ផ្លូវការតម្លៃ៩ម៉ឺនដុល្លារ (វីដេអូ)

  • 2021-12-07 02:33:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ឡានហោះ ជាយានយន្តក្នុងក្ដីស្រមៃរបស់មនុស្សអនាគត ហើយក៏ធ្លាប់កើតមានជាម៉ាស៊ីនគំរូកន្លងមកដែរ ប៉ុន្ដែពេលនេះ អ្វីៗបានក្លាយជាការពិត ឡានហោះចេញរូបរាងពិតមែន វាមានឈ្មោះថា Jetson One បានដាក់លក់ផ្លូវការ តម្លៃ ៩២០០០ ដុល្លារ។

Jetson One ប្រើប្រាស់ថាមពលអគ្គិសនីដើម្បីហោះ វាសណ្ដោងដោយម៉ូទ័រ ៨គ្រាប់ បង្កើតជាកម្លាំង ១០២សេះ និងអាចហោះហើរក្នុងល្បឿន ១០០គីឡូម៉ែត្រ/ម៉ោង ក្នុងរយពេលប្រមាណ ២០នាទី។

ឡានហោះនេះ ក៏បានបំពាក់មកនូវមានមុខងារសង្គ្រោះបន្ទាន់ដែលគ្រប់គ្រងពេលហោះមានបញ្ហា បំពាក់សែនស័រ LiDAR តាមដានស្ថានភាពដីដើម្បីបញ្ចៀសឧបសគ្គ និងមានឆ័ត្រយោងសម្រាប់ប្រើប្រាស់គ្រាអាសន្នផងដែរ។

គួរបញ្ជាក់ថា Jetson One វាត្រូវបានបញ្ជារទិញអស់ហើយសម្រាប់ ឆ្នាំ២០២២ ប៉ុន្ដែក្រុមហ៊ុន Jetson ដែលផលិតឡានហោះនេះនឹងផលិតបន្ថែមសម្រាប់ ឆ្នាំ២០២៣៕

ប្រភព៖ Businessinsider   ប្រែ​សម្រួល៖ កុសល

អត្ថបទថ្មី