ថ្មីចែសតែម្ដង នៅអឺរ៉ុបគេញ៉ាំ សាច់អាំង 3D ព្រីនចេញពីសត្វគោ!

  • 2021-12-08 07:44:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សាច់អាំង3D! តើវាគេយកសត្វគោ ឬសត្វចៀមទៅដាក់ក្នុងម៉ាស៊ីនព្រីន ហើយព្រីនចេញជាសាច់ឬយ៉ាងណា? ស្ដាប់ទៅដូចវាមិនអាចទៅរួច! ប៉ុន្ដែវាជាការពិតនៅលើទឹកដីរបស់ ប្រទេសអ៊ីស្រាអែល ប៉ុន្ដែមិនមែនព្រីនចេញពីសត្វគោទេបងប្អូន។

នេះជាអាជីវកម្ម startup មានឈ្មោះថា Redefine Meat ដែលកំពុងបម្រើអតិថន សាច់អាំង 3D និងអាហារដទៃទៀត។ សាច់ 3D នេះត្រូវបានព្រីនចេញពីម៉ាស៊ីនព្រីនដែលទំនើប និងបំពាក់ដោយប្រព័ន្ធ AI ផងដែរ។

រីឯរូបធាតុផ្សំសម្រាប់ព្រីនសាច់ គឺមិនប្រើសាច់នោះទេ គឺប្រើរុក្ខជាតិសុទ្ធសាធ ដូចជាប្រើសណ្តែកសៀង ប្រូតេអ៊ីនសណ្តែក មើមឆៃថាវ និងប្រេងដូងផងដែរ។

សាច់ដែលព្រីនចេញមក គឺមានសភាពសរសៃៗ និងមានសាច់ដុំដូចនឹងសាច់ពិតៗ សោតឯរសជាតិក៏ដូចទៅនឹងសាច់ផ្ទាល់ផងដែរ។ ចំពោះតម្លៃវិញ វាស្រដៀងទៅនឹងសាច់គោ ឬសាច់ចៀមធម្មតា ប្រមាណជា ២០-៣០ដុល្លារ។

បច្ចុប្បន្នអាហារដ្ឋាន សាច់អាំង 3D កំពុងមាននៅបណ្ដាហាង ៣០កន្លែង និងកំពុងពង្រីកខ្លួនបន្ថែមទៅកាន់ទ្វីបអឺរ៉ុប ផងដែរ៕

ប្រភព៖ Bgr   ប្រែ​សម្រួល៖ កុសល

អត្ថបទថ្មី