ស្ដាយបាត់! គម្រោងត្រូវចូលរួម តែសុខៗធ្លាយដំណឹងថា Kai និងSehun នឹងគ្មានវត្តមានក្នុងកម្មវិធី Tencent ទេ
- 2021-12-10 02:14:02
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ស្ដាយបាត់! គម្រោងត្រូវចូលរួម តែសុខៗធ្លាយដំណឹងថា Kai និងSehun នឹងគ្មានវត្តមានក្នុងកម្មវិធី Tencent ទេ
ចន្លោះមិនឃើញ
តាមព័ត៌មានដំបូងៗ បានបញ្ជាក់ថា Kai និង Sehun គ្រោងនឹងបង្ហាញវត្តមានក្នុងកម្មវិធី Tencent Music Entertainment Awards (TMEA) របស់ប្រទេសចិនក្នុងខែធ្នូនេះ ប៉ុន្តែថ្មីៗស្រាប់តែលេចដំណឹងថា តារា K-Pop ទាំងពីរ ទំនងជាមិនបានចូលរួមទេ។
នៅថ្ងៃទី០៨ ខែធ្នូ បណ្ដាញផ្សព្វផ្សាយចិនជាច្រើនបានរាយការណ៍ថា សេចក្ដីប្រកាសអំពីការចូលរួមកម្មវិធីរបស់ EXO ក្នុងកម្មវិធី Tencent Music Entertainment Awards ត្រូវបានលុបចោលហើយនៅលើគណនី Weibo ផ្លូវការ។ បន្ថែមពីលើនេះ ឈ្មោះរបស់សមាជិក EXO ទាំង ២ ដែលដំបូងឡើយត្រូវបានគេឧទ្ទេសនាមថាជា តារាតំណាងក៏ត្រូវបានលុបចេញដែរ។
ស្របពេលព័ត៌មាននេះផ្ទុះឡើង គ្រប់គ្នាស្រាប់តែចង់ដឹងកាន់តែខ្លាំងថាមានអ្វីកើតឡើងពីក្រោយរឿងនេះ។ អ្នកនិយមលេងបណ្ដាញសង្គមចិនកំពុងតវ៉ា តាមអ៊ីនធើណិត ដោយត្អូញត្អែរថាពួកគេខំទិញសំបុត្រ ក៏ដើម្បីតែចង់ឃើញវត្តមានរបស់ EXO ប៉ុណ្ណោះ តែពេលនេះបែរជាមានរឿងបែបនេះទៅវិញ។
យ៉ាងណាមិញ ការបង្ហាញខ្លួនរបស់សមាជិក EXO នៅកម្មវិធីប្រគល់ពានរង្វាន់នៅប្រទេសចិន ត្រូវបានគេរំពឹងថាជាការចូលរួមលើកដំបូងក្នុងរយៈពេល ៦ឆ្នាំចាប់តាំងពីចិន ចេញច្បាប់ហាមឃាត់អ្វីគ្រប់យ៉ាងដែលទាក់ទងនឹងកូរ៉េខាងត្បូង។
ទោះជាយ៉ាងណា ទាក់ទងនឹងបញ្ហានេះ ខាងកម្មវិធី TMEA នៅមិនទាន់ចេញសេចក្ដីប្រកាស ដើម្បីបញ្ជាក់ឲ្យច្បាស់ពីអវត្តមានរបស់ Kai និង Sehun សម្រាប់កម្មវិធីដែលនឹងធ្វើនៅថ្ងៃទី១១ ខែធ្នូនៅឡើយទេ៕