ទ្រព្យសម្បត្តិសំខាន់ៗអាចផ្ទេរតាម iCloud ពេលម្ចាស់ iPhone លាចាកលោក

  • 2021-12-16 02:45:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មរតកចលនទ្រព្យ ឬអចលនទ្រព្យ សុទ្ធតែអាចផ្ទេរទៅមនុស្សជំនាន់ក្រោយ ដោយឡែកមរតកឌីជីថលដែលមានលើ iPhone/iPad ផ្ទុកទៅដោយទិន្នន័យសំខាន់ៗដូចជា រូបថត វីដេអូ សារ កំណត់ត្រា Files កម្មវិធីបានទាញយក Device Backup… ក៏អាចផ្ទេរទៅមនុស្សជាទីស្រលាញ់ មិត្តភក្ដិ ឬក្រុមគ្រួសារបានដូចគ្នា តាមរយៈមុខងារថ្មី Legacy Contacts ដែលទើបដាក់ឱ្យប្រើលើ iOS 15.2។

ដើម្បីកំណត់ឱ្យមនុស្សទទួលមរតកឌីជីថល លើ iPhone/iPad៖

  • បើកកម្មវិធី Settings > ចុចលើឈ្មោះ/រូបគណនី iCloud > Password & Security
  • ចុចយក Legacy Contact > Add Legacy Contact និងធ្វើតាមការណែនាំ
  • អ្នកក៏អាចចែករំលែកជា unique access code តាមរយៈ text message ឬក៏ព្រីនវាចេញមកក្រៅ ទៅជនទទួលក៏បាន
  • អ្នកក៏អាចបូកបន្ថែមមនុស្សផ្សេងទៀតបានផងដែរនៅក្នុង Legacy Contact

ដើម្បីឱ្យជនទទួលមរតកចូលទៅប្រើប្រាស់ទិន្នន័យ៖

  • ចូលទៅកាន់គេហទំព័រ Digital Legacy
  • ចុចលលើ Request Access និងបំពេញព័ត៌មាន
  • អ្នកក៏អាចស្នើឱ្យដោះ Activation Lock ចេញពី iPhone/iPad របស់អ្នកដែលលាចាកលោកបានផងដែរ៕

ប្រភព៖ 9to5Mac   ប្រែ​សម្រួល៖ កុសល

អត្ថបទពេញនិយម