យប់ហើយមិនគេង ទៅនឹកឃើញ Ex ផង កាតុ និងរ៉ូលីនផង តាប៊ុយទាញទូរសព្ទ Live និយាយដើមព្រាត

  • 2021-12-19 03:07:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដូចប្រិយមិត្តបាន​ជ្រាប​ស្រាប់ថា ប៉ុន្មាន​ថ្ងៃមុន VJ តាប៊ុយ​ បាន​បង្ក​គ្រោះថ្នាក់កើតជាហេតុការណ៍ប៉ះទង្គិចលើផ្លូវ ស្របពេល​ខ្លួន​កំពុង​មាន​ជាតិ​ស្រវឹង​ជោគខ្លួន។

ដោយ​សារ​បញ្ហា​នេះ​​មហាជន​ជា​ច្រើន​កាន់តែ​បន្ថែម​ការ​ចាប់អារម្មណ៍មក​លើលោក ហើយខ្លះក៏មាន​ការបារម្ភហូរហែ និង​ចង់ដឹង​រឿង​បន្ថែម​ហូរហែ។ ទោះ​ជា​យ៉ាង​ណា​កាល​ពីយប់មិញ (ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២១) តារា​ប្រុស​រូប​នេះ​បាន​ Live ជជែក​ផ្ទាល់​ជាមួយនឹង​អ្នកគាំទ្រ ព្រោះ​លោក​ថាពិបាក​ចិត្ត ហើយ​មាន​តែ​អ្នក​គាំទ្រ​ទេ ដែល​ជួយសម្រាល​ទុក្ខខ្លះ។

បង្ហាញ​មុខក្នុងវីដេអូ Live យប់មិញនេះ មិនមែន​តាប៊ុយ ពិបាក​ចិត្ត គេង​មិនលក់ដោយសារតែរឿង​គ្រោះ​ថ្នាក់ចរាចរណ៍ទេ ប៉ុន្តែលោកនឹកឃើញរឿងរ៉ាវ​កន្លងជាមួយនឹងសង្សារចាស់ ដែលល្អពេក ហើយទោះ​បី​ពួកលោក​ចែកផ្លូវគ្នា ប៉ុន្តែ​អំពើល្អរបស់នាង​ទាំងប៉ុន្មាន​នៅតែដក់ក្នុងចិត្តរហូតធ្វើឲ្យលោកវិលវល់ ស្ដាយ​និងបំភ្លេចមិនបាន។

និយាយមិនបាន​ប៉ុន្មាន​ផង តាប៊ុយក៏ស្រាប់តែ​នឹក​ឃើញដល់ អ្នកនាងកាតុ និង​ រ៉ូលីន។ ផ្ដើម​ដំបូងពិធីកររូបនេះ​ថា លោកមិនចូលចិត្តអ្នកទាំង ២​ទេ កាល​ស្គាល់ភ្លាម ប៉ុន្តែ​ធ្វើការជាមួយគ្នាយូរៗទៅ ទើប​ដឹង​ថា អ្នកនាងកាតុ និងរ៉ូលីន គឺជា​មនុស្សដែល​ល្អបំផុត។

តាប៊ុយ ថា៖ «ខ្ញុំនិយាយអស់ពីចិត្ត ខ្ញុំអត់ចូលចិត្តបងតុហ្មង ព្រោះគាត់ចូលចិត្តនិយាយអាសអាភាស ឬមាត់ដាច ប៉ុន្តែដល់ពេល​យើងបាន​ស្គាល់យូរៗទៅទើបដឹងថាបងតុ និង​ប្ដីគាត់ពិតជាមនុស្សល្អមែន»

ងាកចូលរ៉ូលីនវិញ តាប៊ុយថា៖ «កាលដំបូងខ្ញុំអត់ចូលចិត្តយាយប៉ិរ៉ូលីន ត្រង់ពូកែរអ៊ូ។ មាត់ថាមិនចូលចិត្តនេះនោះ តែ​ដៃធ្វើជាប់ ហើយប្រឹងទៀត។ ជាមនុស្សកាចមែន តែចិត្តទន់ណាស់ ហើយពេលមានរឿងអីសួរនាំរហូត»

បន្ថែមជា​សរុប ពិធីករជិះឡាន Range Rover រូបនេះ​ថា លោកហ៊ាន​ធានា​ថា​ អ្នកទាំង ២ ជាតារាដែល​ល្អ មាន​សមត្ថភាព ធ្វើការចេញពីបេះដូង ហើយគួរឲ្យគោរពស្រឡាញ់ ហេតុនេះ​ទើបទាំងអ្នកនាង​កាតុ និងរ៉ូលីន រីកចម្រើនទៅមុខលើវិថីសិល្បៈ។ ពេល​បាន​ឃើញមិត្តទាំង ២ ទទួលលទ្ធផលបែប​នេះ តាប៊ុយពិតសប្បាយចិត្ត ហើយស្រឡាញ់ពួកគេ​ប្រៀបដូចជាគ្រួសារដែរ៕

អត្ថបទ៖ យី សុធារី

អត្ថបទថ្មី