ថៃសង្ស័យអូមីក្រុងជិត១០០នាក់បន្ថែម ខណ:ថ្ងៃនេះឆ្លងជាងពីរពាន់នាក់ ស្លាប់ក៏ច្រើន

  • 2021-12-21 09:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រទេសថៃបានបន្តប្រកាសរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មី សរុបមាន ចំនួន "២,៤៧៦" នាក់ និងស្លាប់ ចំនួន៣២នាក់ បន្ថែមទៀត ក្នុងនោះកំពុងតែសង្ស័យថាជាប្រភេទ អូមីក្រុងដល់ទៅ៩៧នាក់ឯណោះ នៅក្នុងថ្ងៃទី ២១ ខែធ្នូ ឆ្នាំ២០២១ ។ នេះបើយោងទៅតាមការចេញផ្សាយដោយទីភ្ញាក់ងារសារពត៌មាន Thairath News។

បច្ចុប្បន្ននេះ ស្ថានភាពនៅក្នុងប្រទេសថៃ អត្រាអ្នកឆ្លងជំងឺកូវីដ១៩នៅតែបន្តកើនឡើងជាលំដាប់ហាក់មិនទាន់មានការថមថយសោះនៅឡើយ ជាពិសេសវីរុសកូវីដ១៩បំប្លែងខ្លួនថ្មីអូមីក្រុង កំពុងតែវាយលុយ និងឆ្លងទាំងក្នុងនិងពីក្រៅប្រទេសជាបន្តបន្ទាប់ ក្នុងនោះរកឃើញ៦៣ករណីជាប្រភេទអូមីក្រុងកាលពីម្សិលមិញ ខណ:រសៀលថ្ងៃនេះ ៩៧នាក់បន្ថែមកំពុងតែសង្ស័យថាឆ្លងអូមីក្រុង និងកំពុងរង់ចាំការបញ្ចាក់បន្ថែមពីមន្ត្រីសុខាភិបាល ។ជាសរុបមកវិញប្រទេសថៃមានអ្នកឆ្លងនិងស្លាប់ដោយសារតែកូវីដ១៩ជារៀងរាល់ថ្ងៃ ដោយរហូតមកដល់ពេលនេះប្រទេសថៃមានអ្នកឆ្លងជំងឺកូវីដ១៩សរុប រហូតទៅដល់២,១៦៧,៦៦៦នាក់ ជាសះស្បើយពីជំងឺមានចំនួន ២,១០៨,៧៧១នាក់ កំពុងសម្រាកព្យាបាលជំងឺមានចំនួន៣៨,៨៩២នាក់ ខណ:អ្នកដែលបានបាត់បង់ជីវិតដោយសារតែជំងឺកូវីដ១៩មានរហូតទៅដល់២១,៤៣៨នាក់ឯណោះ។

គួរបញ្ជាក់ផងដែរថាប្រទេសថៃក៏បានបង្កើនយុទ្ធនាការនៃការចាក់វ៉ាក់ បង្ការជំងឺកូវីដ១៩ដល់ប្រជាពលរដ្ឋ របស់ខ្លួនដែរ ដោយរហូតមកដល់ពេលនេះមានចំនួនអ្នកចាក់វ៉ាក់បានរួចរាល់មានដូចខាងក្រោម៖

១. ចំនួនអ្នកចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ដូសទី១ហើយ មានចំនួន៥០,៦០៤,១៤៤នាក់។

២. ចំនួនអ្នកចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ដូសទី២ហើយ មានចំនួន៤៤,៤៨៧,១៣៣នាក់។

៣. ចំនួនអ្នកចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ដូសទី៣ហើយ មានចំនួន៥,០៨០,៥៦៤នាក់។

ប្រភព៖ thairath   អត្ថបទដោយ៖ សាន​ សុធារដ្ឋ

អត្ថបទពេញនិយម