ប្អូនគេប្អូនយើង ចិត្តមិនដាច់ IU បរិច្ចាគលុយផ្ទាល់ជិត ១០ម៉ឺនដុល្លារជួយក្មេងៗក្នុងឱកាសបុណ្យណូអែល

  • 2021-12-26 05:00:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្មីៗនេះ វិបសាយ News 1 បាន​ចេញផ្សាយ​អត្ថបទ​មួយ ដោយបាន​បញ្ជាក់ថា​ IU បាន​បរិច្ចាគថវិកាផ្ទាល់ចំនួន​ ១០០លានវ៉ុន (ខ្ទង់ ៨៤ ២៤៣ ដុល្លារ) ជួយដល់មូលនិធិ Green Umbrella Children's Foundation

បើយោងតាម​ការ​ចេញផ្សាយព័ត៌មាន​នៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២១ មូលនិធិ Green Umbrella Children's Foundation បាន​បង្ហើបថា៖ «ជំនួយឧបត្ថម្ភ​នេះ​ នឹង​ត្រូវ​យក​ទៅប្រើប្រាស់សម្រាប់គម្រោង អាហាររូបករណ៍របស់ Dream Tree ដែល​ជួយ​គាំទ្រដល់និស្សិតដែល​ត្រូវ​ចូល​សិក្សានៅ​មហាវិទ្យាល័យ និងជា​អ្នក​ដែល​មក​ពី​គ្រួសារមានចំណូល​ខ្សត់ខ្សោយ ហើយមាន​ជីដូនជីតាជាអ្នកចិញ្ចឹម ក៏ដូចជាក្មេងៗដែលមក​ពីគ្រួសារមាន​តែឪពុកម្នាក់ ឬម្តាយម្នាក់»។

គួរដឹង​ដែរថា​ ចាប់តាំងពី​ចូល​សិល្បៈមក​ IU បាន​ជួយឧបត្ថម្ភរាប់មិនអស់​ ជួយ​ដល់អ្នក​ដែល​ត្រូវការពិតប្រាកដ។ នាង​បាន​ក្លាយជា​ បុគ្គលមានឥទ្ធិពលម្នាកក្នុងវិស័យ ដែលតែង​បង្ហាញ​នូវទស្សនៈល្អៗ និងជួយដល់អ្នក​ដែល​មាន​វិបត្តិ។

ជាមួយគ្នានោះ គេ​ក៏នៅ​ចាំមិនភ្លេចដែរថា កាលពីខែឧសភា ឆ្នាំនេះ តារា​ស្រី​កើតឆ្នាំ១៩៩៣រូបនេះ បាន​បរិច្ចាគថវិកាចំនួន ៥០០លានវ៉ុន (ខ្ទង់ ៤២១ ២១៩ដុល្លារ) ដើម្បីអបអរថ្ងៃខួបកំណើតរបស់ខ្លួន ពិសេស​ក៏ជា​ចំណែក​ក្នុងការជួយសង្គម​ដែរ៕

ប្រភព៖ Allkpop   ប្រែ​សម្រួល៖ យី សុធារី