មន្ត្រីជំនាញ ប្រាប់គន្លឹះចំនួន ៦ ដើម្បីការពារសុវត្ថិភាពកុមារលើបណ្តាញអ៉ីនធឺណិត!

  • 2021-12-27 01:57:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដោយសារការរីកចម្រើននៃបច្ចេកវិទ្យា អ៉ីនធឺណិត បានក្លាយជាមធ្យោបាយប្រើប្រាស់ចាំបាច់បំផុតមួយ បម្រើដល់សកម្មភាពអាជីវកម្ម ការទំនាក់ទំនង ការកំសាន្ត និងជីវភាពរស់នៅប្រចាំថ្ងៃ ជាពិសេសក្នុងអំឡុងពេលនៃការឆ្លងរីករាលដាលជំងឺកូវីដ១៩។

ក្នុងពេលដំណាលគ្នានេះ បញ្ហាសុខសុវត្ថិភាពលើបណ្តាលអ៉ីនធឺណិត ក៏ជាក្តីបារម្មណ៍ចំពោះអ្នកប្រើប្រាស់ពិសេសសម្រាប់កុមារាកុមារីដែលពុំទាន់យល់អំពីហានិភ័យ គ្រោះថ្នាក់ និងបច្ចេកទេសការពារសុវត្ថិភាពលើបណ្តាញអ៉ីនធឺណិត ហើយពួកគេក៏ជាបុគ្គលដែលងាយរងគ្រោះក្នុងបទល្មើសបច្ចេកវិទ្យាផងដែរ។

ដើម្បីជាជំនួយក្នុងការពារសុវត្ថិភាពកូនៗ លោកអ្នកពីគ្រោះថ្នាក់ទាំងអស់នេះ ក្រុមការងារបច្ចេកទេស សូមធ្វើការចែករំលែកនូវ វិធីសាស្រ្ត និងទស្សនាទានគោលៗចំនួន៦ ចំនុច ជូនដល់អាណាព្យាបាល ដូចខាងក្រោម៖

១. សិក្សាស្វែងយល់អំពីគេហទំព័រ ហ្គេមកំសាន្ត និងកម្មវិធីផ្សេងៗ ដែលកូនៗរបស់អ្នកកំពុងប្រើប្រាស់។

២. ពិនិត្យមើលសកម្មភាពរបស់កូនៗ លោកអ្នកលើបណ្តាញទំនាក់ទំនងសង្គម(ឧទាហរណ៍៖ ហ្វេសប៊ុក Instagram TikTok។ ល។ )។

៣. ពន្យល់ណែនាំកូនៗរបស់អ្នក អំពីប្រភេទព័ត៌មានដែលគួរធ្វើការចែករំលែក ឬផ្តល់មតិយោបល់ ជៀសវាងការបង្ហោះព័ត៌មានឯកជនភាព ឬព័ត៌មានប្រឌិត ដែលប៉ះពាល់ដល់សន្តិសុខខ្លួនឯង ក្រុមគ្រួសារ និងសង្គម។

៤. ជួយប្រឹក្សាផ្នែកបច្ចេកទេសដល់កូនៗលោកអ្នក អំពីការកំណត់ Setting ការដាក់លេខកូដសម្ងាត់ ការការពារសុវត្ថិភាពគណនីអ៉ីនធឺណិត (ឧទាហរណ៍៖ គណនីហ្វេសប៊ុក Instagram ឬTikTok ជាដើម)។

៥. ណែនាំកូនៗលោកអ្នកឱ្យមានការប្រុងប្រយ័ត្ន ចំពោះជនអនាមិកលើបណ្តាញទំនាក់ទំនងសង្គម និងធ្វើការរាយការណ៍ជូនអាណាព្យាបាលនៅពេលសង្ស័យបុគ្គលណាម្នាក់ថាកំពុងអូសទាញកូនៗ ក្នុងទំនាក់ទំនងស្នេហា ណាត់ជួប ឬឱ្យប្រព្រឹត្តសកម្មភាពស្រើបស្រាលផ្សេងៗ។

៦. ពន្យល់កូនៗ អំពីក្រមសីលធម៌ក្នុងការប្រើប្រាស់អ៉ីនធឺណិត។

ដូចនោះសូមអាណាព្យាបាលធ្វើសេចក្តីរាយការណ៍ជូនអាជ្ញាធរមានសមត្ថកិច្ច ដែលនៅជិតលោកអ្នកបំផុតនៅពេលជួប ឬសង្ស័យ អំពីករណីបទល្មើសបច្ចេកវិទ្យាដែលកំពុងកើតមានចំពោះកូនៗ លោកអ្នក៕

ប្រភព៖ នាយកដ្ឋានពត៌មានវិទ្យា

អត្ថបទថ្មី