ដឹងអត់Bookmarkប្រើរាល់ថ្ងៃ អាចចែករំលែកឱ្យអ្នកដទៃ ឬBackupទុកក៏បានជៀសវាងច្រលំដៃលុប

  • 2021-12-28 04:37:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ Bookmark គេហទំព័រផ្សេងជាមធ្យោបាយផ្លូវកាត់មួយ អាចចូលទៅកាន់គេហទំព័ររឹតតែលឿន ដោយគ្រាន់តែចុចលើរូបតំណាងប៉ុណ្ណោះ។ ហើយអ្នកក៏អាចចែករំលែក Bookmark ទាំងនោះទៅកាន់អ្នកដទៃ ឬ Backup វាទុក ជៀសវាងច្រលំដៃលុប Folder ណាមួយ។

របៀបចែករំលែក Bookmark ទៅកាន់ឱ្យអ្នកផ្សេងប្រើប្រាស់ ឬ Backup ទុក

  • ជាដំបូងត្រូវ Export Bookmark file ចេញជាមុនសិន
  • បើកកម្មវិធី Chrome > More Option > Bookmarks > Bookmark manager
  • ចុចលើ More Option > Export Bookmarks > រក្សា file នៅកន្លែងណាមួយ បន្ទាប់មក Copy ឬផ្ញើទៅមនុស្ស ដែលអ្នកចង់ចែករំលែក Bookmark ឬ Backup វាទុក

  • ងាកមកកុំព្យូទ័រផ្សេងទៀត ដែលទទួល Bookmark file

  • ដើម្បីបញ្ចូល Bookmark ទៅក្នុងកម្មវិធី Chrome សូមចូលទៅកាន់ កម្មវិធី Chrome > More Option > Bookmarks > Bookmark manager ដូចលំនាំខាងលើ

  • ចុចលើ More Option > Import Bookmarks > ស្វែងរក Bookmark file ដែលអ្នកទទួលបាន ឬបានរក្សាទុក ជាការស្រេច។

បន្ទាប់មក អ្នកនឹងទទួលបានរាល់ Bookmark ផ្សេងៗដូចទៅនឹង កុំព្យូទ័រម្ខាងទៀតដែលបានចែករំលែកមក៕

អត្ថបទ៖ កុសល

អត្ថបទថ្មី