កាសបំបាំងកាយ បញ្ជូនសំឡេងមិនបាច់ពាក់កាស មានតែម្ចាស់ទើបអាចស្តាប់ឮ

  • 2022-01-10 06:37:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នកមិនបានអានច្រឡំទេ នេះពិតជាកាសដែលបំបាំងកាយពិតមែន! វាគឺជាឧបករណ៍ស្តាប់តន្ត្រីថ្មីដែលអាចបញ្ជូនសំឡេងដោយមិនបាច់ប្រើកាស ហើយមានតែម្ចាស់ប៉ុណ្ណោះដែលអាចស្តាប់ឮ។

Noveto N1

នេះគឺ Noveto N1 កាសជំនាន់ថ្មីមានរូបរាងដូចឧបករណ៍បំពងសំឡេង។ ឧបករណ៍នេះ ប្រើប្រាស់បច្ចេកវិទ្យា beamforming បង្កើតបានជារលកសំឡេងពិសេស ដែលមានតែម្ចាស់ប៉ុណ្ណោះអាចស្តាប់ឮបាន ប្រៀបដូចជាកំពុងពាក់កាសដូច្នេះដែរ។ បើតាមការបញ្ជាក់ពី Noveto បានឲ្យដឹងថា អ្នកដែលនៅជិតឧបករណ៍បំពងសំឡេងប្រភេទនេះ គឺនៅតែអាចស្តាប់ឮបែបល្វឺយៗដដែល ខណៈម្ចាស់ផ្ទាល់ទើបអាចស្តាប់បានច្បាស់ល្អ។

Noveto N1

ឧបករណ៍បំពងសំឡេងប្រភេទនេះ អាចបញ្ចេញសំឡេងបែប spatial audio បានដល់ទៅ ៣ទិសផ្សេងគ្នាសម្រាប់អ្នកស្តាប់។ នៅលើ Noveto N1 ផ្ទាល់មានសេនស័រសម្រាប់តាមដានកាយវិការរបស់អ្នកស្តាប់ ដើម្បីធានាបានថា ទោះបីជាអ្នកប្រើ ងាកទៅឆ្វេង ឬស្តាំ ក៏នៅតែទទួលបានបទពិសោធន៍សំឡេងល្អដដែល។ សេនស័រនេះផងដែរ កើតដើរតួនាទីសម្គាល់ថា នណារជាអ្នកដែលត្រូវស្តាប់លឺ។

Noveto N1

Noveto N1 ត្រូវបានផលិតឡើងមកសម្រាប់អតិថិជនគោលដៅ ដែលចង់កាត់បន្ថយសំឡេងរំខានផ្សេងៗ ដែលមាននៅក្នុងបរិយាកាសបន្ទប់ ប៉ុន្តែមិនចង់ប្រើប្រាស់កាសជាប្រចាំ។ បច្ចុប្បន្ន មិនទាន់មានព័ត៌មានណាមួយបញ្ជាក់ពីតម្លៃរបស់ឧបករណ៍នេះនៅឡើយទេ ប៉ុន្តែយើងអាចដឹងបានថា វានឹងចេញលក់ក្នុងពាក់កណ្តាលឆ្នាំនេះហើយ៕

Noveto N1

អត្ថបទ៖ Thea Sothun

អត្ថបទពេញនិយម