យ៉ាងណាយ៉ាងណី​ទេ! អាមេរិកឆ្លងជិតខ្ទង់លាននាក់ និងស្លាប់ពាន់នាក់រាល់ថ្ងៃ

  • 2022-01-11 07:55:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សហរដ្ឋអាមេរិកនៅតែជាប្រទេសដែលមានអត្រាអ្នកឆ្លនិងស្លាប់ដោយសារតែកូវីដ១៩ច្រើនជាងគេនៅលើសាកលលោក ខណ:នៅថ្ងៃនេះអាមេរិកមានអ្នកឆ្លងជំងឺកូវីដ១៩រហូតទៅដល់ ៦៧៤៣,៨៣៧នាក់និងស្លាប់ចំនួន១,០០២នាក់បន្ថែមទៀត ក្នុងរយ:ពេល២៤ម៉ោង ។នេះបើយោងតាមទិន្នន័យពីគេហទំព័រ Worldometer ជាគេហទំព័រកត់ត្រានូវទិន្នន័យអ្នកឆ្លងជំងឺ១៩គិតត្រឹមម៉ោង១រសៀល ថ្ងៃទី១១ខែមករាឆ្នាំ២០២២។

ចំនួនប្រជាជនសរុប ដែលកំពុងរស់នៅលើទឹកដីសហរដ្ឋអាមេរិកគឺជាង ៣៣២លាននាក់ ពេលនេះមានអ្នកឆ្លងកូវីដ១៩ជាង៦២លាននាក់ទៅហើយ។ គិតត្រឹមព្រឹកថ្ងៃអង្គារ នេះសហរដ្ឋអាមេរិកនៅតែមានអត្រាអ្នកឆ្លងកូវីដ១៩ច្រើនជាងគេកំពូលដដែល ដោយសហរដ្ឋអាមេរិកមានអ្នកឆ្លងកូវីដ១៩សរុបរហូតទៅដល់ ៦២,៦៦១,២៧២នាក់ ជាសះស្បើយចំនួន ៤២,៥០៥,៣៧៤នាក់ ខណ: ដែលអ្នកស្លាប់មានចំនួនរហូតដល់ទៅ ៨៦៣,៣៣៦នាក់ឯណោះ។

គួរបញ្ជាក់ផងដែរថា ជំងឺកូវីដ១៩នៅតែជាក្តីព្រួយបារម្ភរបស់ពលរដ្ឋអាមេរិកក៏ដូចជាមនុស្សជាច្រើននៅលើសាកលលោក ពោលគឺនៅតែមានប្រជាពលរដ្ឋរបស់ខ្លួនត្រូវបានឆ្លងរាប់ម៉ឺននាក់និងស្លាប់បាត់បង់ជីវិតដោយសារតែជំងឺដ៏កាចសាហាវមួយនេះជារៀងរាល់ថ្ងៃ បើទោះបីអាមេរិចបានខិតខំប្រឹងប្រែងបង្កើនយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ឲ្យប្រជាជនរបស់ខ្លួនហើយក្តី។ហើយពេលនេះ ចំនួនករណីឆ្លងនឹងនៅតែបន្តកើនឡើងបន្ថែមទៀត ដោយសារតែការរាតត្បាតដ៏ឆាប់រហ័ស នៃមេរោគបំប្លែងថ្មី អូមីក្រុងផងដែរ។

ប្រភព៖ worldometer   អត្ថបទដោយ៖ សាន​ សុធារដ្ឋ

អត្ថបទពេញនិយម