យល់អារម្មណ៍អ្នកច្បារអំពៅ! ថ្ងៃនេះស្ទះចរាចរណ៍ខ្លាំង ឡាន ម៉ូតូ ជាប់គាំងវែងអន្លាយ!
- 2022-01-12 05:04:47
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
យល់អារម្មណ៍អ្នកច្បារអំពៅ! ថ្ងៃនេះស្ទះចរាចរណ៍ខ្លាំង ឡាន ម៉ូតូ ជាប់គាំងវែងអន្លាយ!
ចន្លោះមិនឃើញ
ប្រិយមិត្តនៅលើបណ្ដាញសង្គម បាន និងកំពុងចែកចាយរូបភាពប៉ុន្មានសន្លឹកបង្ហាញពីការកកស្ទះចរាចរណ៍នៅតំបន់ច្បារអំពៅ ទីកន្លែងដែលមានចរាចរណ៍មមាញឹកស្ទើរគ្រប់ពេលវេលារៀងរាល់ថ្ងៃ។
រូបភាពនោះទាំងនោះ បានទាញចិត្តប្រិយមិត្ត ពិសេសបងប្អូនប្រជាពលរដ្ឋអ្នករស់នៅតំបន់ច្បារអំពៅ បានចូលមកចែកចាយ និងសរសេរសារបង្ហាញពីការលំបាករបស់ពួកគេរៀងៗខ្លួន ក្នុងនោះអ្នកខ្លះថា ពួកគេរៀងសុំាហើយ អ្នកខ្លះថា ស្ត្រេស្តខ្លាំងរាល់ពេលត្រូវធ្វើដំណើរម្ដងៗថែមទៀត។
បែបនេះក្ដី ក្រៅពីរូបភាពជាទូទៅបង្ហាញពីការកកស្ទះ ប៉ុន្តែចំណុចវិជ្ជមានមួយនៅក្នុងហេតុការណ៍នេះ ត្រូវបានគេកត់សម្គាល់។ ប្រិយមិត្តជាច្រើនបានពោលសរសើរទៅលើរបៀបរបបនៃការបើកបររបស់ម្ចាស់រថយន្តនានា ដែលថា រថយន្តនីមួយៗបើកបរត្រង់ជួរល្អ និងមើលទៅមានសណ្ដាប់ធ្នាប់ល្អគួរឲ្យសរសើរ។
ក្នុងនាមជាប្រទេសកំពុងអភិវឌ្ឍន៍ កម្ពុជាបានបង្ហាញនូវកំណើនប្រើប្រាស់យានយន្តគ្រប់ប្រភេទរៀងរាល់ឆ្នាំ។ យោងតាមរបាយការណ៍ពីក្រសួងសាធារណការ និងដឹកជញ្ជូនកាលពីឆ្នាំ ២០២០ ចំនួនយានយន្តនៅកម្ពុជា មានចំនួនសរុប ៥.៣៣៨.៣៩៤គ្រឿង ក្នុងនោះម៉ូតូមានចំនួន ៤.៥៥៥. ២២១គ្រឿង ស្មើនឹង ៨៣% នៃយានយន្តនិងរថយន្តគ្រប់ប្រភេទមានចំនួន ៧៨៣.១៧៣ គ្រឿង ស្មើនឹង១៧%។
វត្តមាននៃមធ្យោបាយធ្វើដំណើរទាំងនេះ បានធ្វើឲ្យរាជធានីភ្នំពេញជួបរឿងកកស្ទះតាមតំបន់មួយចំនួនរៀងរាល់ថ្ងៃ ពិសេសនៅវេលាម៉ោងចូល និងចេញធ្វើការរបស់និយោជិក។ យ៉ាងណា ឥរិយាបថនៃអ្នកបើកបរយានយន្តគ្រប់ប្រភេទ ក៏ជាចំណែកធំធ្វើឲ្យមានការកកស្ទះដែរ៕