Pique ​ថា Real Madrid ​លេង​តែ​ Counterattack ​ប៉ុណ្ណោះ​ទើប​ឈ្នះ Barcelona ​

  • 2022-01-13 05:05:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ខ្សែ​ការពារ Gerard Pique ​បាន​ប្រាប់​ទៅ​អ្នក​កាសែត​ថា​ទម្រង់​លេង​របស់​ក្រុម Real Madrid ​គឺ​ចាំ​តែ Counterattack ​ប៉ុណ្ណោះ​មក​លើ​ក្រុម Barcelona ​នា​ការ​ប្រកួត​នៅ​យប់មិញ​នេះ​។

​ក្រុម​អ្នក​មាន​បុណ្យ Barcelona ​បាន​ចាញ់​ក្រុម​ Real Madrid ​ក្នុង​លទ្ធផល ៣-២ ក្នុង​ការ​ប្រកួត​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​ពាន​រង្វាន់​ Spanish Super Cup ​។ ​ដោយ​បរាជ័យ​នោះ​ដែរ ​ត្រូវ​បាន​អ្នក​ចាត់ការ Xavi ​ក៏​ដូចជា Pique ​មើល​ឃើញ​ថា​ក្រុម Barcelona ​លេង​ល្អ​ជាង Real Madrid ​ដោយ​គ្រាន់​តែ​ពួកគេ​មិន​មាន​សំណាង​ក្នុង​ការ​ឈ្នះ​ប៉ុណ្ណោះ។

​ខ្សែ​ការពារ​សំបូរ​បទ​ពិសោធ Pique ​បាន​និយាយ​ថា​៖ “ពួកគេ​ឈ្នះ​ការ​ប្រកួត ​ដោយ​គ្រាន់​តែ​ចាំ Counterattack ​ប៉ុណ្ណោះ វា​តែ​ប៉ុណ្ណឹង។ វា​ឈឺ​ដែល​ចាញ់​ក្រុម Madrid ​ប៉ុន្តែ​យើង​លេង​បាន​ល្អ​និង​ដាក់​សម្ពាធ​លើ​ពួកគេ ​ដើម្បី​បង្កើត​ឱកាស​ច្រើន។ វា​ជា​ការ​ប្រកួត​មួយ​ដែល​អ្នក​គាំទ្រ​ចង់​បាន​និង​សប្បាយ​ចិត្ត​ក្នុង​ការ​ទស្សនា។ ​ទម្រង់​លេង​របស់​យើង​ប្រសើរ​ឡើង ប្រសិន​បើ​រក្សា​បែប​នេះ​បន្ដ​ទៀត យើង​អាច​ប្រជែង​ពាន​រង្វាន់​បាន”៕

ប្រភព៖ Marca   អត្ថបទ៖ នរវិទូ

អត្ថបទថ្មី