អតីតសមាជិក T-ARA ត្រៀមចូលរោងការជាមួយកីឡាករបាល់ទាត់ លាភាពក្រមុំនៅពេលខាងមុខ

  • 2022-01-18 01:30:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅថ្ងៃទី ១៨ ខែមករា ឆ្នាំ២០២២ ផលិតកម្ម Think របស់ Soyeon បាន​ប្រកាសព័ត៌មាន​ថា​ តារា​ស្រីរូបនេះ​នឹង​រៀបការជាមួយនឹង​កីឡាករបាល់ទាត់ម្នាក់ឈ្មោះ Jo Yoo Min នាពេល​ខាងមុខ។

សេចក្ដី​ប្រកាសទាំងស្រុង​បាន​បញ្ជាក់ថា៖ «តារាចម្រៀង/សម្ដែង Soyeon នឹង​រៀបការជាមួយនឹង​កីឡាករបាល់ទាត់មកពីក្លឹប Suwon FC មាន​ឈ្មោះ​ថា​ Jo Yoo Min នា​ពេល​ខាងមុខ។ តាមពិតគូស្នេហ៍មួយគូនេះ​ គ្រោង​រៀបចំពិធីមង្គលការតាំងពីខែវិច្ឆិកា ប៉ុន្តែ​ដោយសាររដូវកាលបាល់ទាត់​ធ្វើឲ្យ Yoo Min មាន​ការរវល់ខ្លាំង​ ដូច្នេះ Soyeon ក៏រវល់ក្នុង​ការជួយសម្រួល​បន្ទុកមួយចំនួនរបស់គូអនាគតរបស់ខ្លួនដែរ។ សូមចូលរួមអបអរសាទរសម្រាប់ថ្ងៃពិសេស​របស់គូស្នេហ៍មួយនេះ ហើយបន្តតាមដាននូវការងារផ្សេងៗរបស់ Soyeon ក្នុង​អាជីពសិល្បៈនេះតទៀត»

យ៉ាងណា​មិញ គូដណ្ដឹង​របស់ Soeyon គឺលោក Jo Yoo Min មាន​អាយុ ២៥ឆ្នាំ គឺជាខ្សែបម្រើរបស់ក្លឹប Suwon FC ហើយអ្នកទាំងពីរ ស្រឡាញ់គ្នា ៣ឆ្នាំហើយ៕

ប្រភព៖ Allkpop   ប្រែ​សម្រួល៖ យី សុធារី