ស្ងាត់ៗគ្រូប្រដាល់ ហ៊ុន ច័ន្ទរាជ្យ ចាប់ដៃជាមួយចិនបង្កើតកម្មវិធីផ្សព្វផ្សាយគុនខ្មែរ
- 2022-01-19 07:36:21
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ស្ងាត់ៗគ្រូប្រដាល់ ហ៊ុន ច័ន្ទរាជ្យ ចាប់ដៃជាមួយចិនបង្កើតកម្មវិធីផ្សព្វផ្សាយគុនខ្មែរ
ចន្លោះមិនឃើញ
គ្រូប្រដាល់ក្លឹប Cambodian Top Team បានសហការជាមួយក្លឹប LoongHai Fight Club បង្កើតជាការប្រកួតនានារួមទាំងដណ្ដើមពានរង្វាន់ទៀតផង ដែលទាំងនេះជាការផ្សព្វផ្សាយមួយផ្នែកអំពីក្បាច់គុនខ្មែរទៅបរទេស។
លោក ហ៊ុន ច័ន្ទរាជ្យ បានឲ្យដឹងថា កម្មវិធីនេះលោក និងខាងក្លឹបប្រដាល់ LoongHai Fight Club បានរៀបចំបាន ៣-៤ រួចមកហើយ។ ក្នុងនោះគឺមានការគាំទ្រច្រើនពីសំណាក់ជនជាតិចិន ដូចជាការទិញសំបុត្រចូលទស្សនាពីការប្រកួតពេញៗតែម្ដង។
ចំពោះកីឡាករដែលចូលរួមប្រកួតមិនថាក្មេង ឬកីឡាករធំៗនោះទេ គឺទទួលបានតម្លៃខ្ពស់ និងបូកបន្ថែមទឹកប្រាក់លើកទឹកចិត្តពីជនជាតិចិនដែលចូលរួមទស្សនាទៀតផង។ មួយវិញទៀតកម្មវិធីគឺមានការចាប់អារម្មណ៍ច្រើនឈានដល់ការផ្សព្វផ្សាយទៅសារព័ត៌មាន ឬទូរទស្សន៍ចិនទៀតផង ដែលចំណុចនេះហើយធ្វើឲ្យគុនខ្មែរល្បីឈ្មោះមានបរទេសស្គាល់កាន់តែច្រើន។
បញ្ជាក់ដែរថា កម្មវិធីប្រដាល់នេះគឺបង្កើតឡើងរវាងក្លឹប Cambodian Top Team ជាមួយក្លឹប LoongHai Fight Club ប្រកួតនៅផ្សារទំនើប សូហូ ក្បែរស្ថានទូតអូស្ត្រាលី៕