តិចនិកប្រើកាស AirPod នៅលើ Android ដោយរក្សាមុខងារដូចកំពុងប្រើលើ iPhone

  • 2022-01-19 09:55:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

AirPod ជាប់ជាកាសឥតខ្សែដែលពេញនិយមជាងគេនៅលើទីផ្សារ នេះបើយោងទៅតាមវេបសាយ BusineseofApps។ ជាក់ស្តែង កាសនេះពិតជាធ្វើបានល្អ ទាំងសំឡេង និងមុខងារឆ្លាតវៃរបស់វា ប៉ុន្តែវាអាចធ្វើបានល្អតែនៅលើសែស្រឡាយរបស់ Apple ប៉ុណ្ណោះ មានន័យថា ប្រសិនបើអ្នកយកវាទៅភ្ជាប់ជាមួយនឹងឧបករណ៍ Android នោះអ្នកប្រើនឹងមិនអាចទួលបានបទពិសោធន៍នៃការប្រើប្រាស់ពេញលេញឡើយ។

ផ្ទុយទៅវិញ មាន Developer មួយក្រុម បានបង្កើតកម្មវិធីមួយឈ្មោះ Assistant Trigger ដែលធ្វើឲ្យការប្រើប្រាស់កាស AirPod នៅលើ Android ទទួលបានបទពិសោធន៍ប្រើប្រាស់ពេញលេញ។ អ្នកអាចរកកម្មវិធីនេះបាននៅក្នុង Play Store ផ្ទាល់តែម្តង។

ជាមួយនឹងកម្មវិធីមួយនេះ អ្នកអាចភ្ជាប់កាស AirPod ជាមួយឧបករណ៍ Android បានងាយស្រួលជាងមុនដោយវានឹងបង្ហាញ Animation នៅពេលភ្ជាប់ ដូចដែលយើងឃើញមាននៅលើ iPhone ដែរ។ នៅក្នុង Animation នោះក៏មានបង្ហាញចំនួនថ្ម ដែលនៅសល់របស់កាសផ្ទាល់ ឬក៏អាចមើលព័ត៌មានរបស់កាសបាននៅលើរបា Notification ទៀតផង។

សម្រាប់ការបញ្ជា វាបានបម្លែងពីការចុចជាប់ដើម្បីចូលទៅមុខងារ Siri ឲ្យទៅជាមុខងារ Google Assistant វិញ ដូច្នេះអ្នកប្រើ Android ក៏អាចប្រើការបញ្ជាដោយសំឡេងបានដែរ។

គួរបញ្ជាក់ផងដែរថា កន្លងមកកាស AirPod គឺអាចកំណត់ Setting បានតែជាមួយឧបករណ៍ Apple ប៉ុណ្ណោះ ប៉ុន្តែនៅពេលកំណត់រួច Setting នោះនៅតែរក្សាដដែល ទោះបីយកមកភ្ជាប់ជាមួយ Android ក៏ដោយ៕

អត្ថបទ៖ Thea Sothun