គ្រូ Brenford ថា Man Utd ឈ្នះ​ដោយ​សារ​សំណាង​ទេ

  • 2022-01-20 02:51:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក Thomas Frank ​បាន​លើក​ឡើង​ថា Manchester United ទទួល​បាន​សំណាង​មិន​គួរ​ឲ្យ​ជឿ​សម្រាប់​ជ័យជម្នះ​៣-១ លើ Brenford កាល​ពី​យប់​មិញ។

Frank អ្នក​ចាត់​ការ​របស់ Brenford និយាយ​ថា ក្រុម​កំពុង​ឈរ​លេខ​នៅ​លេខ​៧ United មិន​អាច​រក​​គ្រាប់​បាន​ឡើយ​​ទល់​នឹង​ក្រុម​របស់​លោក​នៅ​ក្នុង​វគ្គ​ទី​មួយ។ ប៉ុន្តែ​ឈាន​ដល់​វគ្គ​ទី​ពីរ​ទើប​បិសាច​ក្រហម​អាច​ធ្វើ​បាន​ដល់​ទៅ​៣​គ្រាប់ ខណៈ Brenford ក៏​អាច​សង​បាន​មួយ​គ្រាប់​មក​វិញ​ដែរ។

និយាយ​ប្រាប់ BT Sport លោក Frank បាន​​លើក​ឡើង​ថា ពិត​ជា​សរសើរ​ដល់​ក្រុម​របស់​លោក។ Brenford ជា​ក្លឹប​តូច​ជាង​គេ​នៅ Premier League ឯ Manchester United គឺ​ជា​ក្លឹប​ធំ។ ក្រុម​របស់​លោក​បាន​កម្ទេច​ United នៅ​វគ្គ​ទី​មួយ​ ពួក​គេ​​គ្មាន​ឱកាស​ទេ។ ពួក​គេ​បាន​ផ្លាស់​ប្ដូរ​ប្រព័ន្ធ​​លេង​ទល់​នឹង​ក្រុម​តូច​ដូច Brenford។ ពួក​គេ​ទទួល​បាន​សំណាង​មិន​គួរ​ឲ្យ​ជឿ។

​United បច្ចុប្បន្ន​កំពុង​ស្ថិត​នៅ​លេខ​៧​ក្នុង​តារាង​ពិន្ទុ Premier League។ ពួក​គេ​កំពុង​ព្យាយាម​ធ្វើ​យ៉ាងណា​យក​ឲ្យ​​បាន​ចំណាត់​ថ្នាក់​នៅ Top 4 ដើម្បី​មាន​ឱកាស​ទៅ​លេង​នៅ Champions League រដូវ​កាល​ក្រោយ៕

ប្រភព៖ The Sun   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ