Pajero Sport ចេញម៉ូឌែល Full Option GSR ថ្មី រូបរាងកាន់តែមានអំណាច

  • 2022-01-20 04:09:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន Mitsubishi របស់ប្រទេសអូស្ត្រាលីបានបញ្ចេញរថយន្ត Pajero Sport ម៉ូឌែលកំពូលមានឈ្មោះថា GSR បន្ថែមពីលើម៉ូឌែល Full Option Exceed ដែលកំពុងដាក់លក់ស្រាប់។

មិនខុសពីម៉ូឌែល Exceed ប៉ុន្មាន Pajero Sport GSR មានការកែប្រែធំទៅលើរូបរាងខាងក្រៅរបស់វា ដោយមានជម្រើសពីរពណ៌ គឺពណ៌ខ្មៅ និងសកាំម៉ៃ។ កាងខាងមុខ និងខាងក្រោយ មានការផ្លាស់ប្តូរពីប្រភេទក្រូមេ ទៅជាពណ៌ខ្មៅវិញ។ ដោយឡែកចំពោះយាន់កង់ វានៅរក្សារូបរាងដដែល ប៉ុន្តែលើកនេះមានពណ៌ខ្មៅក្រិប ស៊ីគ្នាជាមួយនឹងកាងខាងលើដំបូល និងកន្ទុយត្រីនៅផ្នែកខាងក្រោយ។ ចំពោះផ្នែកខាងក្នុងនៃរថយន្ត គឺមានការកែប្រែតែ១ចំណុចប៉ុណ្ណោះ នោះគឺមុខងារ Lumbar Support នៅលើកៅអីតៃកុងគឺមានភ្ជាប់មកស្រាប់តែម្តង។

គួរបញ្ជាក់ផងដែរថា Pajero Sport គឺជារថយន្ត SUV ខ្នាតធំរបស់ក្រុមហ៊ុនជប៉ុន Mitsubishi ដែលពេញនិយមខ្លាំងនៅទីផ្សារអាស៊ី និងអឺរ៉ុប។ រថយន្តនេះមានឈ្មោះហៅបានច្រើនបែប ទៅតាមទីផ្សារដែលកំពុងដាក់លក់ដូចជា Montero Sport, Shogun Sport ឬChallenger ជាដើម ប៉ុន្តែជាក់ស្តែងវាគឺជារថយន្តតែមួយ។ Pajero Sport ដំណើរការដោយម៉ាស៊ីនម៉ាស៊ូតទំហំ 2.4l បញ្ជូនកម្លាំងទៅកង់ទាំង៤ ដោយប្រអប់លេខ៨វគ្គ អមដោយប្រអប់កាប់ពីតាស Super Select របស់ Mitsubishiផ្ទាល់។

ចំពោះតម្លៃរបស់វា ដែលកំពុងដាក់លក់លើទីផ្សារប្រទេសអូស្ត្រាលី គឺមានតម្លៃគិតជាដុល្លារប្រហាក់ប្រហែល ៤៤ ០០០ដុល្លារ៕

អត្ថបទ៖ Thea Sothun

អត្ថបទថ្មី