ពិធី​ដ៏​សំខាន់មួយ ​ក្នុង​មង្គលការ​ខ្មែរ តែ​បាន​បាត់​រូបរាង​សូន្យ នា​ពេល​បច្ចុប្បន្ន

  • 2022-01-21 04:07:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​ទុក​ដាក់​កូន​ចៅ​ឲ្យ​គូស្រករ គឺ​ជា​ការងារ​ច្បាស់​លាស់ និង​ម៉តចត់​មួយ​របស់​ម្ដាយ​ឪពុក ឬ​មេបា ដែល​រមែង​គុណគូរ​រក​ពេលា​ល្អ ដើម្បី​កូន​ចៅ​ចាប់​ដៃគ្នា​មាន​សិរីសួស្ដី សុភមង្គល ហើយ​នៅ​ក្នុង​ពិធី​ទៀត​សោត​មាន​ពិធី​ប្រពៃណី​ជា​ច្រើន​សម្រាប់​បំពេញកិច្ច និង​ជួយ​ទ្រទ្រង់​ជោគលាភ​សិរីសួស្ដី​របស់​គូស្វាមី​ភរិយា​ថ្មី មាន​ដូច​ជា ពិធី​សំពះ​ផ្ទឹម កាត់សក់ បង្វិល​ពពិល​ជា​ដើម ហើយ​ពិធី​ដ៏​សំខាន់​មួយ បាន​បាត់​វត្តមាន​ឈឹង​រហូត​ដល់​សព្វថ្ងៃ។ នេះ​បើ​តាម​ការ​បង្ហោះ​របស់​ទំព័រ នាយកដ្ឋានភាពយន្ត។

ពិធីពុះ ផ្កាស្លា

ពិធី​នោះ គឺ "ពិធីពុះ និងដោតផ្កាស្លា" ដែល​ស្រាវ​ជ្រាវ​ដោយ​លោក សុខ សុផល បណ្ឌិត​ភាពយន្ត និង​ត្រូវ​បាន​ចែកចាយ​ដោយ​នាយកដ្ឋានភាពយន្ត ពិធី​នេះ​មាន​វត្តមាន​ក្នុង​កម្មវិធី​មង្គល​ការ​ខ្មែរ​ចន្លោះ​ឆ្នាំ (១៩៤០-១៩៦០) ប៉ុន្តែ​សម្រាប់​នា​ពេលបច្ចុប្បន្ន គេ​មិន​ឃើញ​មាន​​ពិធី​ប្រពៃណី​ដ៏​សំខាន់​នេះ​នោះ​ទេ។

តាម​ប្រភព​ដដែល​លើក​ឡើង​ថា "បងប្អូនមានដឹងទេថាពិធីនេះសំខាន់ណាស់,សព្វថ្ងៃនេះមិនមានវត្តមានពិធីនេះទេ!។

ពិធី​ "ពុះ​ផ្កា​ស្លា” តាម​ក្បួន​ជា​ពិធី​សិរី​របស់​កូន​ស្រី ដូច្នេះ​អ្នក​ចូល​ធ្វើ​ពិធី​នេះ​ដោយ​ផ្ទាល់ គឺ​ជា​ម្ដាយ​បង្កើត​ខាង​កូន​ស្រី។ ប៉ុន្តែ​ក្រោយ​មក ការពុះ ផ្កាស្លាស្រេចលើលោកអាចារ្យឬក៏អ្នកផ្សេងពុះទៅវិញនិងបានរៀបចំដោតជាស្រេច។ បញ្ហា​នេះ លោក សុផល ថាដោយ​សារ​បងប្អូនមិនបានចេះដឹង ឬពេលរវល់ពេក ក៏ចេះតែបណ្ដោយឲ្យឆាប់តែបានចប់។

“ការនេះក៏ចេះតែបាននេះបើប៉ះអ្នកពុះផ្កាគាត់ជាអ្នកមានសិរីនោះជាសំណាង តែ បើអ្នកពុះផ្កានោះជាអ្នកមិនមានសិរីនោះនឹងនាំឲ្យអាប់ឳនដល់សិរីរបស់កូនស្រី ដូនតាខ្មែរពីបុរាណលោកប្រកាន់ណាស់ គឺមិនដែលចោលពិធីនេះឡើយ ហើយទុកភារកិច្ចនេះឲ្យអ្នកម្ដាយកូនក្រមុំជាអ្នកពុះ ព្រោះជាថ្ងៃដំបូងដែលកូន ស្រីនឹងមានស្វាម៉ី"។

តាម​ឯកសារ ពិធី​នេះ មានតែអ្នកម្ដាយ​ប៉ុណ្ណោះ ជាអ្នកផ្ដល់សិរីនេះឲ្យទៅកូនសំណព្វរបស់ខ្លួន។បើតាមការសិក្សាស្រាវជ្រាវ គឺមានន័យធៀបមួយទៀតដែលបានបង្កប់ន័យថា លោកមេបាចង់បង្ហាញពីកូនស្រីខ្លួននៅស្អាតបរិសុទ្ធ ហើយពេលនេះមាតាបិតាលើកកូនស្រីខ្លួនឲ្យមានគូរស្រករតាមគន្លង ប្រពៃណីខ្មែរ៕

អត្ថបទស្រាវជ្រាវ៖ បណ្ឌិតភាពយន្តៈសុខសុផល

អត្ថបទ៖ ទារិកា

អត្ថបទថ្មី